បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

ញូស្ស៊ីឡែន

ជីវិតរស់នៅក្នុងប្រទេសញូស្ស៊ីឡែន
 

ប្រជាជន
ចំនួនប្រជាជនសរុបមានប្រហែល ៤.៣៦ លាននាក់ និងមានកន្លែងសំខាន់ដូចជា៖
ទីក្រុងអកឡែនមានប្រជាជនចំនួន ១.៣០០.០០០
ទីក្រុងវេលីងតុនមានប្រជាជនចំនួន ៤០០.០០០
ទីក្រុងគ្រីសឆឺចមានប្រជាជនចំនួន ៤០០.០០០
ទីក្រុងតូរង់ហ្កាមានប្រជាជនចំនួន ១២០.០០០
ទីក្រុងគ្វីនថោនមានប្រជាជនចំនួន ២៧.០០០
 

សីតុណ្ហភាព
មានសីតុណ្ហភាពមិនក្តៅពេកមិនត្រជាក់ពេក តែនៅភាគខាងជើងក្តៅជាងភាគខាងត្បូង ។ រដូវាកាលនិមួយៗមានការផ្លាស់ប្តូរ នៅអឌ្ឍគោលខាងជើងោ៖
ទីក្រុង        អតិបរមា        អប្បបមា
-អកឡែន        ២៤អង្សាសេ        ១០អង្សាសេ
-តូរង់ហ្កា            ២៤អង្សាសេ       ៦អង្សាសេ
-វេលីងតុន            ២០អង្សាសេ        ៦អង្សាសេ
-គ្រីសឆឺច            ២២អង្សាសេ        ១អង្សាសេ
-គ្វីនថោន            ២៣អង្សាសេ        ០អង្សាសេ

 

ប្រជាជន
ប្រជាជនញូស្ស៊ីឡែន - គីវីស

គីវីសគឺជាសត្វមានតែនៅប្រសទេសញូស្ស៊ីឡែនតែប៉ុណ្ណោះ ហើយជានិមិត្តរូបជាតិញួស្ស៊ីឡែន ។ ពលរដ្ឋញូស្ស៊ីឡែនអោយគេហៅពួគគាត់ថា "គីវី" ។

ទីក្រុងស្សិតក្នុង ញូស្ស៊ីឡែន

វេលីងតុន

 

ហាមីតុន

 

អកឡែន

ដោយសារជាទីក្រុងចំរុះជាតិសាស្ត្រជាងគេរបស់ប្រទេស New Zealand ទីក្រុង អកឡែន នឹងធ្វើ អោយអ្នកភ្ញាក់ផ្អើលជាមួយសម្រស់ និងការធ្វើគារវកិច្ចរបស់ទីក្រុងនេះ ។ ត្រូវបានគេស្គាល់ថាជា ទីក្រុងជឹះក្តោង លាតសន្ធឹងចន្លោះកំពង់ផែរពីរ ហើយមានភ្នំនៅភ្លើងនៅជំវិញ ។ សាលារៀន EF ស្ថិតនៅក្បែរអាគារ Sky Tower ក្បែរទីប្រជុំជន ដោយធ្វើដំណើរតែ 30នាទី ពីឆ្នេរសមុទ្រធម្មជាតិ ស្អាតបំផុតរបស់ពិភពលោកនានា ផ្តល់នូវបរិយាកាសសិក្សាសម័យកាលបច្ចុប្បន្ន ។