បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

អូស្ត្រាលី

ប្រទេសអូស្រ្តាលី មានផ្ទៃដីធំធេងដ៏មហាសាល ហើយត្រូវបានជាប់លំដាប់ថ្នាក់
ទី៦ ក្នុងពិភពលោកដែលមានផ្ទៃដី ៧.៦៩២.០២៤គីឡូម៉ែត្រការ៉េ រីឯប្រជាជន
មានចំនួន ២២.៩៦៨.៣៦៤នាក់គិតក្នុងឆ្នាំ២០១៣។ ក្នុងប្រទេសអូស្រ្តាលីផ្ទាល់
កុមារ ចាប់ពីអាយុ៥ឆ្នាំត្រូវចូលសាលារៀនរហូតដល់១៦ ទៅដល់១៧ឆ្នាំ ត្រូវបាន
ចាប់យកមុខជំនាញមួយ ដោយឡែកគួអោយកត់សំគាល់នោះគឺគ្រាន់តែសាកល
វិទ្យាល័យនៅក្នុងប្រទេសនេះមានរហូតដល់ទៅ ៣៩ គឺសរ៉ុបទាំងសាលារដ្ឋនិង
សាលាឯកជន។​ សាលាមានវ័យចំណាស់ជាងគេក្នុងប្រទេសនេះ​ គឺសាកលវិទ្យា
ល័យស៊ីដនី ដែលបានបង្កើតឡើងក្នុងឆ្នាំ១៨៥០។ គួអោយអស្ចារ្យទៀត អូស្រ្តាលី
មានភាសាកំណើតជាអង់គ្លេស ដែលធ្វើអោយសេដ្ឋកិច្ច និងកាសិក្សា មានភាព
ខ្លាំងដូចសហរដ្ឋអាមេរិកព្រោះពិភពលោកត្រូវការភាសាអង់គ្លេសដើម្បីធ្វើការទាក់
ទងគ្នាដូច្នេះហើយទើបប្រទេសនេះមានភាពខ្លាំងផ្នែកភាសា។

ទីក្រុងស្សិតក្នុង អូស្ត្រាលី

ស៊ីដនី

ឆ្ពោះទៅកាន់ទីក្រុង ស៊ីដនី ជាទីក្រុងរំភើបសប្បាយបំផុតមួយរបស់ពិភពលោក ។ នៅទីក្រុងនេះ មានឆ្នេរសមុទ្រស្អាតៗជាច្រើនរួមមានឆ្នេរ Manly និង Bondi ជាឆ្នេរអ្នកអាចជិះរលក, ជឹះទូកក្តោង និង ជឹះឆ័ត្រយោង ឬជិះសាឡាងទស្សនាទេសភាពជើងមេឃដ៏ល្បីល្បាញ ។ ចូរធ្វើការសម្រេចចិត្តសិក្សា ភាសាអង់គ្លេសនៅសាលា EF Sydney ស្ថិតនៅក្បែរម្តុំមហោស្រប Opera House និងកំពង់ផែ Sydney Harbor ។

 

មែលប៊ឹន

ទីក្រុង មែលប៊ឺន មានទីតាំងស្ថិតនៅភាគអាគ្នេយ៏ប្រទេស អូស្ត្រាលី ជាទីក្រុងដែលគេស្គាល់ថាជាមានវប្បធម៌ល្បីល្បាញ, កីឡាមានការពេញនិយម, ឧទ្យានមានសម្រស់ឆើតឆាយ, មានឆ្នេរសមុទ្រជាប់គ្នារដឹក  និងមានតំបន់ប្លែកៗជាច្រើន ។ ដោយមានអាកាសធាតុមិនសូវក្តៅ ធ្វើអោយមានការអនុគ្រោះដល់ការលេងកីឡានៅទីលំហរដូចជា កីឡាវាយតេននីស,  ជឹះរលកបង្ហោះខ្លែងដែលគេអាចលេងបានពេញមួយឆ្នាំ ។ ចូរសម្រេចចិត្តសិក្សាភាសាអង់គ្លេសនៅសាលា EF មែលប៊ឺន ស្ថិតនៅក្បែរទីក្រុងមានសម្ភារៈសិក្សាទំនើបៗ ។

 

ប្រ៊ីស្បែន

ទីក្រុង ប្រ៊ីស្បែន រឺតាមអ្នកស្រុកគេហៅ “ប្រ៊ីស៊ី”  ជាទីក្រុងមានភាពទាក់ទាញចិត្តភ្ញៀវទេសចរណ៍ដោយសារតែជាទីក្រុងស្អាត និងចំរុះជាតិសាស្ត្រ ដែលពួកគេមានអាកប្បកិរិយាល្អ និងស្និតស្នាល ។ នៅឆ្នេរសមុទ្រនាពេលរសៀល យើងអាចរីករាយទេសភាព
ទន្លេ ប្រ៊ីស្បែន ដែលមានទឹកហូររឹមៗ រូចហើយបន្តដំណើរទៅសង្កាត់ទាន់សម័យមួយកន្លែងមានសាលវិចិត្រសិល្បៈនិងកន្លែងប្រគុំដន្ត្រី ផ្សាយបន្តផ្ទាល់ផងដែរ ។ សាលា EF Brisbane មានទីតាំងក្នុងអាគារ Art Deco ក្បែរចំណុចកណ្តាលទីក្រុង ជាសាលាដែលល្អបំផុតក្នុងការ សិក្សាភាសាអង់គ្លេស ។

 

អាដឺលេដ

ទីក្រុងអាដីលេដស្ថិតនៅតំបន់ខាងត្បូងប្រទេសហើយជាទីក្រុងទីប្រាំដែលក្នុងចំណោមទីក្រុងធំនៃប្រទេសនេះយោងតាមការ ស្រង់ចំនួនប្រជាជននៅឆ្នាំ២០១១។​ ទីក្រុងនេះ មានប្រជាជនសរុប​ ១ ២៦២ ៩៤០នាក់ហើយតាមប្រភពពីប្រជាជនដែលនៅទីនោះ បានបញ្ជាក់ថា អាដីលេដ មានទេពតាថែរក្សាតាំងពីទីក្រុងបានចាប់កកើតឡើង។
ចំនួនប្រជាជន ១​ ២៦២ ៩៤០ (២០១១)
ផៃ្ទដីសរុប ១​ ៨២៧ គីឡូម៉ែត្រការេ
គំហើញប្រទេស ថ្ងៃ២៨​ ខែធ្នូ ឆ្នាំ១៨៣៦

 

បាឡារ៉ាត

​​បាឡារ៉ាតជាទីក្រុងដែលមានតំបន់ទន្លេមួយ​មានឈ្មោះថា​យារ៉ូវី ស្ថិតនៅភាគខាងលិចនៃរដ្ធវិកធឺរីអូស្ត្រាលីដែលស្ថិតនៅទិស ខាងលិច ឈាងខាងជើងពីរដ្ធម៉ែលបន។​គួភ្ញាក់ផ្អើលនោះមានសាលារៀនឈ្មោះថាសកលវិទ្យាល័យបាឡារ៉ាត​ដែលមានសិស្សរៀន ជាច្រើននៅទីនោះ។ជាពិសេសមានទន្លេដែលអាចលំហែកាយបាននៅពេលដែលយើងបានសំរាកពីការងារ។
ប្រជាជនសរ៉ុប​ ៩៤​០៩៩នាក់ ក្នុងឆ្នាំ២០១០
ផៃ្ទដីសរ៉ុប ៩០គីឡូម៉ែត្រការ៉េ
គំហើញប្រទេស ឆ្នាំ១៨៣៧
 

ខែមបេរ៉ា

ខានបឺរ៉ា គឺជាទីក្រុងមួយស្ថិតនៅក្នុងចំនោមទីក្រុងធំទាំងអស់នៅប្រទេស អូស្រ្តាលី។ ខានបឺរ៉ា ជាទីក្រុង​ លំដាប់ទី​៨ នៃផ្ទៃដីសរ៉ុបទាំងអស់ប្រទេសនេះ។ អ្វីដែលសំខាន់ ទីក្រុងនេះមានតំបន់ជាច្រើនដែលយើងនឹកស្មានមិនដល់នោះគឺ ព្រលានយន្តហោះ ដែលគួអោយចាប់អារម្មណ៏ជាខ្លាំង ហើយក៏មានសកលវិទ្យា ល័យ ខានបឺរ៉ា ដែលមានសិស្សជាច្រើនដែលកំពុងរៀននៅទីនោះផងដែរ គួអោយចាប់អារម្មណ៏ជាងនេះមានដំបន់ទេសចរណ៏ អាចអោយយើងលំហែកាយបាន យ៉ាងស្រស់ថ្លា។
ប្រជាជនសរ៉ុប ៣៦៧​ ៧៥២ (២០១២)
ផៃ្ទដីសរ៉ុប ៨១៤​,២គីឡូមែត្រការ៉េ
គំហើញ ១៩១៣