បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

មែលប៊ឹន


ទីក្រុង មែលប៊ឺន មានទីតាំងស្ថិតនៅភាគអាគ្នេយ៏ប្រទេស អូស្ត្រាលី ជាទីក្រុងដែលគេស្គាល់ថាជាមានវប្បធម៌ល្បីល្បាញ, កីឡាមានការពេញនិយម, ឧទ្យានមានសម្រស់ឆើតឆាយ, មានឆ្នេរសមុទ្រជាប់គ្នារដឹក  និងមានតំបន់ប្លែកៗជាច្រើន ។ ដោយមានអាកាសធាតុមិនសូវក្តៅ ធ្វើអោយមានការអនុគ្រោះដល់ការលេងកីឡានៅទីលំហរដូចជា កីឡាវាយតេននីស,  ជឹះរលកបង្ហោះខ្លែងដែលគេអាចលេងបានពេញមួយឆ្នាំ ។ ចូរសម្រេចចិត្តសិក្សាភាសាអង់គ្លេសនៅសាលា EF មែលប៊ឺន ស្ថិតនៅក្បែរទីក្រុងមានសម្ភារៈសិក្សាទំនើបៗ ។

សាលានៅក្នុង មែលប៊ឹន

មជ្ឍមណ្ឌលភាសាអន្តរជាតិ EF

មជ្ឍមណ្ឌលភាសាអន្តរជាតិ EF

ទីតាំងទីក្រុងមេលបន

 

ជំរើសសិក្សាសាលា EF:

- កម្មវិធីសិក្សារយៈពេលខ្លី, កម្មវិធីសិក្សាទូទៅ

- កម្មវិធីសិក្សាថ្នាក់មូលដ្ឋាន

- ថ្នាក់ត្រៀមប្រឡងសាលា EF (TOEFL, IELTS, TOEIC​,

- កម្មវិធីសិក្សា1ឆ្នាំនៅប្រទេសក្រៅ EF

 

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន LKN Cambodia Co Ltd.

 
ពត៌មានលំអិត »

មហាវិទ្យាល័យអន្តរជាតិ ហ្គីត អូស្ត្រាលី

មហាវិទ្យាល័យអន្តរជាតិ ហ្គីត អូស្ត្រាលី
២៨-៣២ ផ្លូវ អេលីស្សាប៊ែដ មែលបន វិចតូរៀ ៣០០០១ អូស្ត្រាលី
ប្រៃសនីយ៍៖ ជីភីអូ ប្រអប់ប្រៃនីយ៍លេខ ៥៤៦៦ មែលបន វិកតូរៀ ៣០០ អូស្ត្រាលី

ហេតុអ្វីសិក្សានៅហ្គីតអូស្ត្រាលី?

  • ទីតាំងផាសុខភាពនៅក្នុងខណ្ឌពាណិជ្ជកម្មកណ្តាលទីក្រុងមែលបន
  • សញ្ញាប័ត្រទទួលស្គាល់ដោយរដ្ឋាភិបាល
  • បុគ្គលិករោះរាយរាក់ទាក់ជាមួយសិស្ស-និស្សិត
  • គ្រូបណ្តុះបណ្តាលមានសមត្ថភាពខ្ពស់
  • មានសម្ភារៈបណ្តុះបណ្តាលទំនើប
  • បន្ទប់សិក្សាបំពាក់សម្ភារៈសិក្សាពេញលេញ និងមានកុំព្យុទ័រឡែប
  • មជ្ឍមណ្ឌលធនធាននិស្សិត
  • ហាងកាហ្វេ និងកន្លែងអង្គុយសិក្សានិងកំសាន្តសិស្សនៅក្នុងក្នុងមហាវិទ្យាល័យ
  • សេវាកម្មសិស្សពូកែៗ
  • ជំនួយលើការដាក់ពាក្យធ្វើការងារ

កម្មវិធីសិក្សា៖

ពាណិជ្ជកម្ម និង ការគ្រប់គ្រង

  • វិញ្ញាបនប័ត្រកំរិត៣ ផ្នែកពាណិជ្ជកម្ម
  • វិញ្ញាបនប័ត្រកំរិត៤ ផ្នែកពាណិជ្ជកម្ម
  • សញ្ញាប័ត្រផ្នែកពាណិជ្ជកម្ម
  • សញ្ញាប័ត្រផ្នែកគ្រប់គ្រង
  • សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម

ផ្នែកគណនេយ្យ

  • វិញ្ញាបនប័ត្រកំរិត៣ ផ្នែកសេវាកម្មហិរញ្ញវត្ថុ (ក្រឡាបញ្ជីគណនេយ្យ)
  • វិញ្ញាបនប័ត្រកំរិត៤ ផ្នែកសេវាកម្មហិរញ្ញវត្ថុ (ផ្នែកគណនេយ្យ)
  • សញ្ញាប័ត្រគណនេយ្យ

បច្ចេកវិជ្ជាព័តមានវិជ្ជា

  • វិញ្ញាបនប័ត្រកំរិត២ ផ្នែកព័តមានវិជ្ជា
  • សញ្ញាប័ត្រព័តមានវិជ្ជា (បង្កើតខ្នាតទន់កុំព្យុទ័រ)
  • សញ្ញាប័ត្រព័តមានវិជ្ជា (តបណ្តាញ)

គ្រប់គ្រងបដិសណ្ឋារកិច្ច

  • វិញ្ញាបនប័ត្រកំរិត៣ ផ្នែកបដិសណ្ឋារកិច្ច
  • វិញ្ញាបនប័ត្រកំរិត៣ ផ្នែកបដិសណ្ឋារកិច្ច (វិជ្ជាធ្វើម្ហូបផ្នែកពាណិជ្ជកម្ម)
  • វិញ្ញាបនប័ត្រកំរិត៤ ផ្នែកបដិសណ្ឋារកិច្ច
  • វិញ្ញាបនប័ត្រកំរិត៤ ផ្នែកបដិសណ្ឋារកិច្ច (វិជ្ជាធ្វើម្ហូបផ្នែកពាណិជ្ជកម្ម)
  • សញ្ញាប័ត្រផ្នែកបដិសណ្ឋារកិច្ច
  • សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកបដិសណ្ឋារកិច្ច


កម្មវិធីសិក្សាភាសាអង់គ្លេស (អេលីកូស)

  • កម្មវិធីភាសាអង់គ្លេសទូទៅ
  • ភាសាអង់គ្លេសសម្រាប់ការសិក្សា (អុីអេភី ១)
  • ភាសាអង់គ្លេសសម្រាប់ការសិក្សា (អុីអេភី ២)
  • ថ្នាក់ត្រៀមប្រលងសញ្ញាប័ត្រ អាយអិលស៍

កម្មវិធីសិក្សាដើម្បីចូលសិក្សានៅសកលវិទ្យាល័យនានា
និស្សិតបញ្ចប់ការសិក្សានៅហ្គីតអូស្ត្រាលីអាចទទួលបានក្រឌីតទៅសិក្សាកម្មវិធីសញ្ញាប័ត្រជំនាញប្រហាក់ប្រហែលគ្នា​នៅសកលវិទ្យាល័យនានានៅអូស្ត្រាលី ។
ហ្គីតអូស្ត្រាលីមានមោទនភាពចំពោះការអភិវឌ្ឍន័ទំនាក់ទំនងល្អនិងទំនាក់ទំនងមុខវិជ្ជាសិក្សាជាមួយសកលវិទ្យាល័យ នានាដូចជា: សកលវិទ្យាល័យCQUniversity និងសកលវិទ្យល័យ Edith Cowan University ។

 
ពត៌មានលំអិត »