បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

សឹង្ហបូរី

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណងដើម្បីផ្តល់ប្រឺក្សាយោបល់ផ្នែកអប់រំ
នៅក្រៅប្រទេស ទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស
នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស,
អាយឡែន, ចិន, ឥណ្ឌា, អ៊ីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្ប៉ាញ, បារាំង, អាឡឺម៉ង់, ស្វ៊ីស ។

ទីក្រុងស្សិតក្នុង សឹង្ហបូរី

សឹង្ហបូរី

ប្រទេសនេះកោះធំមួយ និងកោះតូចៗប្រមាណជា៦៣ទៀត មានទីក្រុងឈ្មោះសិង្ហបូរី មានវប្បធម៌, សិល្បៈ និងនិងមុខម្ហូបសំបូរបែប ។ អតីតកាលជាប្រទេសក្រោមអាណានិគមន៏របស់ប្រទេសអង់គ្លេស ហើយប្រទេសទ្វីបអាស៊ីមួយនេះជាប្រទេសដែលច្របាច់បញ្ចូលគ្នា ល្អបំផុតរវាងលោកខាងកើត និងលោកខាងលិច និងជាកន្លែងសិក្សាភាសាអង់គ្លេសជាពិសេស ។ សិស្សអាចរដើរលំហែរកាយតាម
ដងផ្លូវ Orchard Road  រឺសំរាកផឹកកាហ្វេនៅកំពង់ផែ Clarke Quay ។ សាលារៀន EF Singapore មានទីតាំងនៅចំកណ្តាលក្រុង បំពាក់ដោយសម្ភារៈសិក្សាបច្ចេកវិទ្យាចុងក្រោមគេបង្អស់ ដែលជាសេចក្តីត្រូវការសម្រាប់ការសិក្សាជោគជ័យ ។