សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

សឹង្ហបូរី


ប្រទេសនេះកោះធំមួយ និងកោះតូចៗប្រមាណជា៦៣ទៀត មានទីក្រុងឈ្មោះសិង្ហបូរី មានវប្បធម៌, សិល្បៈ និងនិងមុខម្ហូបសំបូរបែប ។ អតីតកាលជាប្រទេសក្រោមអាណានិគមន៏របស់ប្រទេសអង់គ្លេស ហើយប្រទេសទ្វីបអាស៊ីមួយនេះជាប្រទេសដែលច្របាច់បញ្ចូលគ្នា ល្អបំផុតរវាងលោកខាងកើត និងលោកខាងលិច និងជាកន្លែងសិក្សាភាសាអង់គ្លេសជាពិសេស ។ សិស្សអាចរដើរលំហែរកាយតាម
ដងផ្លូវ Orchard Road  រឺសំរាកផឹកកាហ្វេនៅកំពង់ផែ Clarke Quay ។ សាលារៀន EF Singapore មានទីតាំងនៅចំកណ្តាលក្រុង បំពាក់ដោយសម្ភារៈសិក្សាបច្ចេកវិទ្យាចុងក្រោមគេបង្អស់ ដែលជាសេចក្តីត្រូវការសម្រាប់ការសិក្សាជោគជ័យ ។

សាលានៅក្នុង សឹង្ហបូរី

អឹមឌីអាយអេស -​ វិទ្យាស្ថានអភិវឌ្ឍន៍គ្រប់គ្រងសឹង្ហបូរី

អឹមឌីអាយអេស
សឹង្ហបូរី
គិតជោគជ័យ គិតដល់អឹមឌីអាយអេស
បង្កើតឡើងក្នុងឆ្នាំ ១៩៥៦    


អឹមឌីអាយអេស មានប្រវត្តិផ្តល់ជូននូវសេវាកម្មបណ្តុះបណ្តាល និងការអប់រំទៅដល់សហគមន៏ និងជាតិ ។ ទីតាំងវិទ្យាស្ថាន

អឹមឌីអាយអេស ចំណាយទឹកប្រាក់អស់៣៥លានដុល្លារអាមេរិកនៅលើផ្ទៃដីមានទំហំ ៣ ហិកតា ។ មានបន្ទប់រៀនទំនើប

បន្ទប់ពិសោធផ្នែកជីវឱសថ, បន្ទប់សិក្សាកុំព្យូទ័រ មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ស្ទីឌីយ៉ូទំនាក់ទំនងមហាជន

និងកីឡាដ្ឋានដូចជា៖ ក្លឹបហាត់ប្រាណ និងទីវាលទាត់សី និងតារាងពីងប៉ុង ។

ទីតាំងវិទ្យាស្ថានក៏មានរង្គមណ្ឌលដែងអាចរៀបចំការសម្តែងសិល្បៈ និងព្រឹត្តិការណ៍ផ្សេងៗផងដែរ ។

ទីតាំងវិទ្យាស្ថានមានបណ្តាញវ៉ាយហ្វ៉ាយ អាចអោយសិស្ស-និស្សិតប្រើប្រាស់អ៊ីនធឺនេតគ្រប់ទីកន្លែងនៅក្នុងទីតាំងវិទ្យាស្ថាននេះ ។

លើសពីនេះទៅទៀតអឹមឌីអាយអេស កែលំអរបទពិសោធន៏សិក្សារបស់សិស្ស-និស្សិតជាមួយប្រព័ន្ធសិក្សាតាមក្តាខៀន

និងបច្ចេកវិជ្ជាវីឌីអូដែលអាចសិក្សាតាមអនឡាញមេរៀននានា, ធនធានសិក្សា ​និងថតចំលងមេរៀនគ្រប់ពេលវេលាគ្រប់ទីកន្លែង ។ 

កម្មវិធីសិក្សា៖

  • វិញ្ញាបនបត្រ
  • សញ្ញាបត្រ
  • សញ្ញាបត្រជាន់ខ្ពស់
  • បរិញ្ញាបត្រ
  • សញ្ញាបត្រអនុបណ្ឌិត
  • សញ្ញាបត្របណ្ឌិត                                                                                                                                        
  • សាលាពាណិជ្ជសាស្រ្តអឹមឌីអាយអេស
  • អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគ្រប់គ្រង (ទីផ្សារ ធនាគារ និងហិរញ្ញវត្ថុ)
  • អនុបណ្ឌិតពាណិជ្ជកម្មអន្តរជាតិ
  • បរិញ្ញាបត្រសិក្សា (កិត្តិយស) ផ្នែកទីផ្សារ ពាណិជ្ជកម្ម និងគ្រប់គ្រង/ គណនេយ្យនិងហិរញ្ញវត្ថុ/ ទីផ្សារ/ ពាណិជ្ជកម្មអន្តរជាតិ និងគ្រប់គ្រង
  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ( ឯកទេសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬទីផ្សារអន្តរជាតិ)
  • បរិញ្ញាបត្រវិទ្យាសាស្រ្ត (កិត្តិយស) ផ្នែកធនាគារនិងហិរញ្ញវត្ថុ


សាលាវិស្វកម្ម៖

  • បរិញ្ញាបត្រវិស្វកម្ម (កិត្តិយស) ផ្នែកវិស្វកម្មយន្តការី
  • បរិញ្ញាបត្រវិស្វកម្ម (កិត្តិយស) ផ្នែកវិស្វកម្មយន្តការី និងគ្រឿងអេឡិចទ្រូនិច្ច

សាលាច្នៃម៉ូត និងរចនាប្លង់៖

  • បរិញ្ញាបត្រសិល្បៈ (កិត្តិយស) ផ្នែករចនាម៉ូត/ ទីផ្សារម៉ូត និងផ្លាកយីហោ

សាលាវិទ្យាសាស្រ្តសុខាភិបាល៖

  • អនុបណ្ឌិតវិទ្យាសាស្រ្តផ្នែកគ្រប់គ្រងតំហែរទាំសុខភាព
  • បរិញ្ញាបត្រវិទ្យាសាស្រ្ត (កិត្តិយស) ផ្នែកវិទ្យាសាស្រ្តជីវសាស្ត្រ/ គ្រប់គ្រងផ្នែកឪសថ
  • បរិញ្ញាបត្រវិទ្យាសាស្រ្ត (កិត្តិយស) ផ្នែកជីវបច្ចេកវិជ្ជា


សាលាសារព័ត៌មាននិងការទំនាក់ទំនង៖

  • បរិញ្ញាបត្រសិល្បៈ (សិក្សាលើការយកព័ត៌មាន និងការប្រើប្រាស់ក្នុងការផ្សាយ)

សាលាបច្ចេកវិជ្ជា និងសិក្សាតាមអ៊ីនធឺនេត៖

  • បរិញ្ញាបត្រវិទ្យាសាស្រ្ត (កិត្តិយស) ផ្នែកប្រព័ន្ធកុំព្យូទ័រ (នីតិក្រមនិងសុវត្ថិភាព)

សាលាទេសចរណ៏ និងបដិសណ្ឋារកិច្ច៖

  • អនុបណ្ឌិតផ្នែកទេសចរណ៏អន្តរជាតិ និងគ្រប់គ្រងសណ្ឋាគារ
  • បរិញ្ញាបត្រវិទ្យាសាស្រ្ត (កិត្តិយស) ផ្នែកទេសចរណ៏អន្តរជាតិ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច                                                                    

សូមទាក់ទងក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) សំរាប់ព័ត៌មានបន្ថែម ។

 
ពត៌មានលំអិត »

សកលវិទ្យាល័យចែមឃុក (សឹង្ហបូរី)

 
ពត៌មានលំអិត »

សាលា អេសអេសធីស៊ី សម្រាប់ការអប់រំបន្ត

សាលា អេសអេសធីស៊ី សម្រាប់ការអប់រំបន្ត
បង្កើតឡើងឆ្នាំ ១៩៧៨
៩ ប៉េណាង ផ្លូវ ០៩-០៣ ផាកម៉ល់ សឹង្ហបូរី

សាលា អេសអេសធីស៊ី សម្រាប់ការអប់រំបន្ត គឺជាសាលាសិក្សាផ្នែកពាណិជ្ជសាស្រ្តនិងភាសា ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៨ ។

សាលាមានទីតាំងនៅចំកណ្តាលមជ្ឈមណ្ឃលពាណិជ្ជកម្មដ៏មមាញឹកតាមដងផ្លូវភ្ញៀវទេសចរណ៌ អូខាត/ប៉េណាង ។ សាលានេះស្ថិតនៅទល់មុខស្ថានីយ៌

រថភ្លើង ដូប៊ី ហ្កូត អឹមអាធី ដែលបង្កភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សានៅទីនោះ ។                     

សាលា អេសអេសធីស៊ី មានបន្ទប់រៀន ១៦បន្ទប់, បន្ទប់កុំព្យូទ័រ ១, បន្ទប់ពិសោធវិទ្យាសាស្រ្តថ្មីបំពាក់បរិក្ខាបង្រៀនទំនើប ១ ។
សិស្សានុសិស្សសិក្សានៅសាលា អេសអេសធីស៊ី មកពីប្រទេសសឹង្ហបូរី និងបណ្តាប្រទេសផ្សេងៗទៀតដូចជា៖ អាហ្កានីស្ថាន,
ប្រ៊ុយនេ, កម្ពុជា, ចិន, ឥណ្ទូនេស៊ី, ជប៉ុន, កូរេ, ឡាវ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ភូមា, រុស្ស៊ី, ថៃ, តៃវ៉ាន់ និងវៀតណាម ។

សាលា អេសអេសធីស៊ី ជាសាលារៀនមានគុណភាពការអបរំល្អគឺសម្រាប់សិស្សដែលមានបំណងធ្វើអោយការសិក្សារបស់ខ្លួនបានល្អប្រសើរ ។

ទំហំថ្នាក់រៀនតូចធ្វើអោយសិស្សងាយស្រូលក្នុងការរៀនសូត្រនិងធ្វើសកម្មភាពសិក្សានានា បង្កើនការយកចិត្តទុក្កដាក់របស់គ្រូបង្រៀន និងរៀបចំក្រុមការងារ
តូចៗ
នោះហើយជាបំណងពិសេសរបស់សាលា អេសអេសធីស៊ី ។

សាលា អេសអេសធីស៊ី មានបុគ្គលិកបំរើការងារផ្នែករដ្ឋបាល ១២រូប ធ្វើការទៅលើរដ្ឋបាលប្រវត្តិសិក្សារបស់សិស្ស, កម្មវិធីទីផ្សារ, ភស្ភភារធនធាន,
គណនេយ្យ និងហិរញ្ញវត្ថុ ។
បុគ្គលិកបង្រៀន ១០រូបជាគ្រូពេញម៉ោង និង២០រូបជាគ្រូក្រៅម៉ោងអចិន្ត្រៃយ៌ ។



កម្មវិធីសិក្សា៖
-ភាសាអង់គ្លេសទូទៅ
-កម្មវិធីសិក្សាត្រៀមប្រលងចូលសាលារដ្ឋ
-កំរិតធម្មតា ('O')
-កំរិតខ្ពស់ ('A')
-សញ្ញាបត្រ អេសអេសធីស៊ី ផ្នែកពាណិជ្ជកម្ម និងការផ្ទេរទៅសាកលវិទ្យាល័យ អេស៊ីយូ មានសក្តានុពល (ប្រទេសអូស្ត្រាលី)
-សញ្ញាបត្រផ្នែកទេសចរណ៏ និងគ្រប់គ្រងបដិសណ្ឋារកិច្ច (DTHM)
-សញ្ញាបត្រជាន់ខ្ពស់ផ្នែកទេសចរណ៏ និងគ្រប់គ្រងបដិសណ្ឋារកិច្ច (DTHM)

-កម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋានផ្នែកពាណិជ្ជកម្មនិងទីផ្សារ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យរបស់យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា៖ ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) ។

 
ពត៌មានលំអិត »

វិទ្យាស្ថានអាស៊ីបូព៌ាផ្នែកគ្រប់គ្រង

វិទ្យាស្ថានអាស៊ីបូព៌ាផ្នែកគ្រប់គ្រង
ទីតាំងបាលឺស្ទៀ, ផ្លូវលេខ៩អាហ៊ូដ, សឹង្ហបូរី
 

កម្មវិធីសិក្សា៖
សញ្ញាប័ត្រប្រគល់ដោយសកលវិទ្យាល័យគ្វីនម៉ាហ្ការែត
ថ្នាក់ក្រោមឧត្តមសិក្សា

  • បរិញ្ញាប័ត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍
  • បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទេសចរណ៍
  • បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងកម្មវិធី
  • បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង និងសេវាអតិថិជន
  • បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង និងការលក់រាយ


ថ្នាក់ក្រោយឧត្តមសិក្សា

  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
  • អនុបណ្ឌិតគ្រប់គ្រងបដិសណ្ឋារកិច្ច
  • អនុបណ្ឌិតគ្រប់គ្រងទេសចរណ៍អេឡិចត្រូនិក
  • អនុបណ្ឌិតគ្រប់គ្រងសេវាកម្មសាធារណៈ


បរិញ្ញាប័ត្រអនុវត្តន៍អាជីពវិទ្យាសាស្ត្រ អំពី គិលានុបដ្ឋាយិកា (ក្រោយការចុះឈ្មោះ)

សញ្ញាប័ត្រប្រគល់ដោយសកលវិទ្យាល័យយូដាប់ប៊ិលយូអាយស៊ី
ថ្នាក់ក្រោមឧត្តមសិក្សា

  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកគណនេយ្យ
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកពាណិជ្ជកម្មនិងគ្រប់គ្រង
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកធនាគានិងហិរញ្ញវត្ថុ
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកប្រព័ន្ធព័ត៌មានពាណិជ្ជកម្ម
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ (គ្រប់គ្រងកាស៊ីណូ)
  • បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ (គ្រប់គ្រងកម្មពិធី)
  • ការសិក្សាផ្នែកចិត្តវិជ្ជា៖ បរិញ្ញាប័ត្រ (កិត្តិយស) ផ្នែកសិក្សាចិត្តវិជ្ជា


ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា

  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែកគ្រប់គ្រងគំរោង


សញ្ញាប័ត្រផ្តល់ជូនដោយសកលវិទ្យាល័យសោតធឺនគ្វីនឡែន អូស្ត្រាលី
ថ្នាក់ក្រោមឧត្តមសិក្សា

  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកគ្រប់គ្រងចង្ចាក់ផ្គត់ផ្គង
  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ
  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកសេដ្ឋកិច្ច
  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកពាណិជ្ជកម្មទួទៅ
  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកគ្រប់គ្រងធនធានមនុស្ស
  • បរិញ្ញាប័ត្រពាណិជ្ជកម្មផ្នែកទីផ្សារ


ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា

  • អនុបណ្ឌិតគណនេយ្យមុខរបរ (អឹមភីអេ)
  • បណ្ឌិតសិក្សាពីមុខរបរ


សញ្ញាប័ត្រផ្តល់ជូនដោយសាលាពាណិជ្ជកម្មអេឌីនបឺជ

  • បណ្ឌិតរដ្ឋបាលពាណិជ្ជកម្ម ផ្តោតលើយុទ្ធសាស្ត្រ
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ
  • អនុបណ្ឌិតគ្រប់គ្រងគ្រប់គ្រងធនធានមនុស្ស
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែកទីផ្សារ
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែកផែនការយុទ្ធសាស្ត្រ
  • អនុបណ្ឌិតវិទ្យាសាស្ត្រទីផ្សារ


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យតំណាងតំបន់ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)

 
ពត៌មានលំអិត »

សាលាភាសាអន្តរជាតិ EF

សាលាភាសាអន្តរជាតិ EF

ទីតាំងទីក្រុង សង្ហបូរី

កម្មវិធីសិក្សា
. កម្មវិធីថ្នាក់ភាសារយៈពេលខ្លី
. កម្មវិធីភាសាទូទៅ
. វគ្គត្រៀមប្រលងយក Cambridge, TOEFL, TOEIC
. សញ្ញាប័ត្ររឺវីញ្ញាបនប័ត្រជាន់ខ្ពស់ភាសាអង់គ្លេសផ្នែកទំនាក់ទំនងអន្តរជាតិ
. ថ្នាក់សិក្សាឆ្នាំមូលដ្ឋាន
. មជ្ឍមណ្ឌលភាសា 2 រឺ 3 ប្រទេសខុសៗគ្នា
. កម្មវិធីសិក្សា 2 រឺ 3 ភាសាក្នុងប្រទេសដោយឡែកក្នុងរយៈពេល៩ខែ
. កម្មវិធីចុះការអនុវត្តកន៍ការងារ
. ទីផ្សារ និង ទំនាក់ទំនងសាធារណៈ, មេឌា និង ដន្ត្រី, គ្រប់គ្រងកីឡា
. ថ្នាក់ SPIN class examples:
. គ្រាមភាសា និងពាក្យស្លោក, សង្គម និងកីឡា, វប្បធម៌សកល

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងភ្នាក់ងាតំណាងតំបន់របស់អ្នកក្រុមហ៊ុន LKN Cambodia Co Ltd

 
ពត៌មានលំអិត »