បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

ស្វ៊ីស

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ​២០០៣មកម្លេះ​ ក្នុងគោលបំណងដើម្បីផ្តល់ប្រឺក្សាយោបល់ផ្នែកអប់រំនៅក្រៅប្រទេស ទៅដល់មាតាបិតាសិស្សនិងសិស្ស-និស្សិតដែលមានបំណងចង់បន្ត
ការសិក្សារបស់ខ្លួន នៅក្រៅប្រទេសនៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស, អៀកឡង់, ចិន, ឥណ្ឌា, អ៊ីតាលី,
កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្បាញ, បារាំង, អាលឺម៉ង់, ស្វ៊ីស ។

ទីក្រុងស្សិតក្នុង ស្វ៊ីស

ម៉ុងត្តឺ

 

លែងខ៍

 

លូសឺន

លូសឺន ជាគោលដៅរបស់អ្នកទេសចរណ៌អន្តរជាតិ និងជាទីក្រុងដែលទាញយកភ្ញៀវទេសចរណ៌ចូលមកទស្សនាច្រើនជាងគេបង្អស់ នៅក្នុងមប្រទេសស្វីស ។ ទីក្រុងនេះស្ថិតនៅតាមឆ្នេរបឺង Lake Lucerne នៅត្រង់ចំនុចកណ្តាលរបស់ប្រទេសស្វីសតែម្តង និងចំតំបន់ ធម្មជាតិនៃតំប់ភ្នំ Swiss Alps កណ្តាល និងភ្នំ Pilatus ដ៏ល្បី ។ តំបន់ទីក្រុង លូសឺន ត្រូវបានគេបោះឆ្នោតអោយជាប់ជាតំបន់អនុគ្រោះបំផុត​ សម្រាប់ជីវិតរស់នៅរបស់មនុស្សនៅក្នុងប្រទេស ស្វីស ។ ទីក្រុង លូសឺន ស្ថិតនៅតាមច្រកផ្លូវសំខាន់បំផុតរវាងទិសខាងជើង និងខាងត្បូង ហើយតភ្ជាប់ដោយបណ្តាញរថភ្លើង ស្វីសទាំង ៦ទិស ។ ទីក្រុងនេះមានទីតាំងជាយុទ្ធសាស្ត្រងាយស្រួលធ្វើគមនាគមន៌តាម ផ្លូវអាកាស, ផ្លូវគោក និងផ្លូវរថភ្លើង សម្រាប់ការធ្វើដំណើរឆ្ពោះទៅកាន់ចំនុចគោលដៅទីក្រុងនានានៅក្នុងទ្វីបអឺរ៉ុបដូចជា៖ ទៅទីក្រុង Milan Frankurt, Paris, រឺ Vienna ។