សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

លូសឺន


លូសឺន ជាគោលដៅរបស់អ្នកទេសចរណ៌អន្តរជាតិ និងជាទីក្រុងដែលទាញយកភ្ញៀវទេសចរណ៌ចូលមកទស្សនាច្រើនជាងគេបង្អស់ នៅក្នុងមប្រទេសស្វីស ។ ទីក្រុងនេះស្ថិតនៅតាមឆ្នេរបឺង Lake Lucerne នៅត្រង់ចំនុចកណ្តាលរបស់ប្រទេសស្វីសតែម្តង និងចំតំបន់ ធម្មជាតិនៃតំប់ភ្នំ Swiss Alps កណ្តាល និងភ្នំ Pilatus ដ៏ល្បី ។ តំបន់ទីក្រុង លូសឺន ត្រូវបានគេបោះឆ្នោតអោយជាប់ជាតំបន់អនុគ្រោះបំផុត​ សម្រាប់ជីវិតរស់នៅរបស់មនុស្សនៅក្នុងប្រទេស ស្វីស ។ ទីក្រុង លូសឺន ស្ថិតនៅតាមច្រកផ្លូវសំខាន់បំផុតរវាងទិសខាងជើង និងខាងត្បូង ហើយតភ្ជាប់ដោយបណ្តាញរថភ្លើង ស្វីសទាំង ៦ទិស ។ ទីក្រុងនេះមានទីតាំងជាយុទ្ធសាស្ត្រងាយស្រួលធ្វើគមនាគមន៌តាម ផ្លូវអាកាស, ផ្លូវគោក និងផ្លូវរថភ្លើង សម្រាប់ការធ្វើដំណើរឆ្ពោះទៅកាន់ចំនុចគោលដៅទីក្រុងនានានៅក្នុងទ្វីបអឺរ៉ុបដូចជា៖ ទៅទីក្រុង Milan Frankurt, Paris, រឺ Vienna ។

សាលានៅក្នុង លូសឺន

សាលាជំនាញផ្នែកគ្រប់គ្រង់អាជីវកម្ម

រៀបចំលោកអ្នកអោយក្លាយទៅជាអ្នកដឹកនាំផ្នែកបដិសណ្ឋារកិច្ច
នៅទីតាំងចំកណ្តាលទីក្រុង លូសឺន
ផ្លូវបាសសិលស្ត្រាស ៥៧, ៦០០៣ លូសឺន ប្រទេស ស៊្វីស

ហេតុអ្វីសិក្សានៅ  BHMS?


Benedict Education Group:
សាលា BHMS ជាផ្នែកមួយនៃក្រុមអបរំបិននេឌិកត៍ (Benedict Education Group) ជាគ្រឹះស្ថាន អប់រំឯកជនមានវ័យចំណាស់ជាងគេ និងធំជាងគេបង្អស់នៅក្នុងប្រទេស ស្វ៊ីស ។
ក្រុមអបរំបិននេឌិកត៍មានអាគាសាលារៀនចំនួន​ ៥ទីតាំ នៅក្នុងប្រទេសស៊្វីស មានសិស្សទាំង ពេញម៉ោង និងក្រៅម៉ោងសរុបជាង ១៥,000 នាក់កំពុងសិក្សាជារៀងរាល់ឆ្នាំ ។
 

កម្មវិធីសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកពាណិជ្ជកម្ម Fast Trade British BA Degree:
BHMS (បានសហការជាមួយសកលវិទ្យាល័យ The Robert Gordon University) បានបង្កើត កម្មវិធីសិក្សាបរិញ្ញាប័ត្រពាណិជ្ជកម្ម ដោយសិក្សាក្នុងរយៈពេលខ្លីបំផុត និងមានគុណភាពសិក្សា នៅក្នុងប្រទេស ស្វីស  ។ នៅសាលា BHMS សិស្សអាចសិក្សាយកសញ្ញាប័ត្របរិញ្ញាប័ត្រសិល្បៈ ផ្នែកសណ្ឋាគារ និងគ្រប់គ្រងបដិសណ្ឋារកិច្ច ក្នុងរយៈពេល១៨ខែ និងចុះប្រឡូកការងារ រយៈពេល ១៨ ខែទៀត ។ មានកម្មវិធីសិក្សាមួយស្រដៀងគ្នានេះដែរ នៅសាលាគ្រប់គ្រងសណ្ឋាគាររបស់ ប្រទេស ស្វីសមួយទៀត ដែលសិក្សាក្នុងរយៈពេល ២៤ខែ និងចុះប្រឡូកការងារ រយៈពេល​ ១២ខែ ។ ការរៀបចំនេះផ្តល់អោយសិស្សបញ្ចប់ការសិក្សាអត្ថប្រយោជន៍សិក្សាតិចជាង ៦ខែ និង ៦ខែទៀត ពួកគាត់មានការងារធ្វើជាបទពិសោធន៍ដោយទទួលបានប្រាក់ខែផងដែរ នៅក្នុងប្រទេស ស្វីស ។
 

សញ្ញាប័ត្រអនុបណ្ឌិតអាមេរិកសិក្សានិងអនុវត្តជាមួយគ្នាៈ
BHMS (ក៏បានសហការជាមួយសកលវិទ្យាល័យ The City University of Seattle) បានបង្កើត កម្មវិធីសិក្សានេះឡើងដោយអាចជ្រើសរើសបាន ២ ឯកទេស៖ គ្រប់គ្រងបដិសណ្ឋារកិច្ជ និង គ្រប់គ្រងទូទៅ ។ កម្មវិធីសិក្សាទាំងពីរមានរយៈពេលខ្លីចែកជាពីរដំណាក់កាលដូចគ្នាគឺ សិក្សា ៦ខែ និងចូលប្រឡូកការងារក្នុងវិស័យឧស្សាហកម្មនេះក្នុងប្រទេស ស្វ៊ីស ពី ៦ទៅ ១២ខែ ដោយទទួល បានប្រាក់ខែ ។
 

ប្រព័ន្ធឆមាសរយៈពេល ៥សប្តាហ៍តែមួយគត់ៈ

 
ពត៌មានលំអិត »