សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

អង់គ្លេស

ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណងដើម្បីផ្តល់ប្រឹក្សាយោបល់ផ្នែកអប់រំ

នៅក្រៅប្រទេសទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស 

នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស,

អាយឡែន, ចិន, ឥណ្ឌា, អុីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្ប៉ាញ, បារាំង, អាឡឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង អង់គ្លេស

ឡុង

ទីក្រុង ឡុង ជាទីក្រុងមានប្រពៃណីជនជាតិអង់គ្លេស និងភាពទាន់សម័យមានទំនាក់ទំនងគ្នាយ៉ាងសុខដុមរមនា ។ សិស្សអាចទៅ ទស្សនាសិល្បៈប្រជាប្រិយនៅឯ Tate Modem, ដើរលំហែរ ស្តាប់តន្ត្រីល្ខោន អូប៉េរ៉ានៅស្រុក Covent Garden, ទស្សនារូបសំណាក់ ម្ចាស់ក្សត្រីនៅរាជវាំង Buckingham, មានចំណាប់អារម្មណ៏ពេលទៅដល់ផ្លូវខ្វាត់ខ្វែង យ៉ាងមមាញឹកមានឈ្មោះថា Piccadilly Circus និងកោតសរសើរមិនដាច់ពីមាត់នូវអច្ឆរិយស្ថាបត្យកម្មចុងក្រោយ គេបង្អស់គឺ អគារគប់ពពក ដែលមានឈ្មោះថា  Shard ។ សាលា EF London ស្ថិតនៅក្នុងអគារដែលជា ស្ថាបត្យកម្មរាជ្ជកាលម្ចាស់ក្សត្រី វិកតូរៀ ស្ថិតនៅជិតស្ថានីយរថភ្លើង Waterloo Station នៅចំកណ្តាលទីក្រុង ។

 

អុកស្វឺត

អុកស្វឺត ជាទីក្រុងមួយក្នុងចំណោមទីក្រុងទំាងអស់ដែលមានមហាវិទ្យាល័យមានកិត្យានុភាពបំផុតនៅ ក្នុងពិភពលោក ។ នេះមានន័យថា៖ អ្នកអាចសិក្សានិងយកតម្រាប់តាមអ្នកឈ្នេះពានរង្វាន់ Nobel Prize, មេដឹកនាំពិភពលោក, កវីនិពន្ធ, អ្នកស្រាវជ្រាវ, និង ព្រះមហាក្សត្រជាច្រើនរជ្ជកាល ។ យើងអាចដើរមើលទីធ្លាអគារមហាវិទ្យាល័យនាសម័យ យុគកណ្តាល និង អគារសាសនាគ្រឹះតូចៗ តាមបែបផែនអឺរ៉ុប ។ ឡាយលំនឹងទិដ្ឋភាពអ្នកស្រុកដោលទូកតាមទន្លេ ធ្វើអោយសាលា EF Oxford ជាសាលាដែលយើងអាចសិក្សាពីជីវិតរស់នៅរបស់ជនជាតិអង់គ្លេស ហើយសាលានេះ មានចំងាយពី ពីចំនុចកណ្តាលរបស់ទីក្រុង ដោយធ្វើដំណើរតែប៉ុន្មាននាទីតែប៉ុណ្ណោះ ។

 

ខែមប្រ៊ីជ

ក្នុងនាមជាទីក្រុងសកលវិទ្យាល័យមួយ ដែលមានចំណាស់ជាងគេបង្អស់របស់ប្រទេសអង់គ្លេស ខែមប្រ៊ីជជាទីក្រុងមួយ​ ដែលជាគោលដៅល្អបំផុត ដើម្បីសំរេចបានភាពជោគជ័យចំពោះការសិក្សារបស់សិស្សានុសិស្សគ្រប់រូប ។ ការសិក្សាស្រាវជ្រាវតាម​ បណ្ណាល័យបុរាណរបស់សាកលវិទ្យាល័យ, មហាវិទ្យាល័យនានា និងរាជវាំងពីយុគសម័យកណ្តាល រឺ ចូលរួមជាមួយសិស្សប្រុសៗ នៅឯតៀមស្រាក្នុងស្រុកផឹកស្រាលាយ ។ ចេញពីសួនច្បារដ៏ស្ងាត់ជ្រងំនេះបន្តិចចេញពីចំណុចកណ្តាលទីក្រុង សាលារៀន ខែមប្រ៊ីជ របស់យើងមានកន្លែងប្រវិត្តិសាស្ត្រមួយសម្រាប់សិក្សា និងដកបទពិសោធន៍ទៅលើការសិក្សាស្រាវជ្រាវទៀតផង ។

 

ប្រាយតុន

ប្រាយតុន ជាទីក្រុងមមាញឹកមួយនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស ។ ធ្វើដំណើរតែមួយម៉ោងចេញពីទីក្រុង ឡុង យើងនឹងឃើញទីកន្លែងភ្លែកៗភ្នែក ដូចជាហាងលក់ផលិតផលច្នៃប្រឌិត, ភោជនីយដ្ឋានសម័យថ្មីបំផុតនានា, និងកម្មវិធីកំសាន្តផ្សេងៗ តាមរដូវកាល ។ យើងអាចដើរមើលចំណែកផ្លូវជាច្រើន, ទស្សនកិច្ចសិក្សាពីរាជវាំង Royal Pavilion ហើយសំរាកតាមទីមាត់ទឹកនៅ
កំពង់ផែ ប្រាយតុន ។ សាលារៀនរបស់យើងមើលពីលើឃើញដៃមហាសមុទ្រអាត្លង់ទិក English Channel ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីចំណុចកណ្តាលទីក្រុងស្ថិតនៅតាមវិសាលដ្ឋានមួយ (Regency Squares) ក្នុងចំណោមវិសាលដ្ឋានល្អប្រណិតនានានៅក្នុងទីក្រុង ប្រាយតុន ។

 

ប្រ៊ីសស្តុល

ដោយសាតែមានប្រវត្តិសាស្ត្រនៃការបង្កើតថ្មី ការច្នៃប្រឌិតនិងការស្រាវជ្រាវរុករកនេះហើយទើបធ្វើអោយទីក្រុងប្រ៊ីស្តូល ក្លាយទៅជា ទីក្រុងទាក់ទាញបំផុតចំពោះយុវវ័យ ។ ទៅមើលតន្រ្តីផ្សាយបន្តផ្ទាល់ និងសិល្បះតាមដងផ្លូវល្បីៗ រចនាដោយលោក បែងស៊ី, ដើរលំហែរ លើស្ពាន Clifton Suspension Bridge  រឺដើរមើលត្រួសៗ ផ្សារប្រវត្តិសាស្រ្ត សាំងនីកូឡាស ឡាយលំនឹងភាពស្រស់ត្រកាលនានា
តម្រូវយ៉ាងណាអោយការសិក្សាទទួលបានជោគជ័យនោះ សាលារៀនរបស់យើងទើបតែបានកែលំអរថ្មីៗ មានទីតាំងស្ថិតនៅក្នុង អាគារប្រវត្តិសាស្ត្រក្នុងទីប្រជុំជនធំរបស់ទីក្រុង ប្រ៊ីស្តូល ។

 

មែនឆេស្តឺ

ទីក្រុងនេះត្រូវបានដាក់ឈ្មោះដោយកាសែត New York Time ជាទីកន្លែងមួយក្នុងចំណោម (តំបន់រមនីយដ្ឋានទំាង២០កន្លែង ដែលត្រូវតែទៅទស្សនា) នៅក្នុងពិភពលោកយើងនេះ ។  ទីក្រុង មែនឆេស្ទឺ ត្រូវបានគេស្គាល់ព្រោះមាន ឆាកតន្រ្តីដ៏ល្បីល្បាញ, ក្រុមកីឡាបាល់ទាត់ មែនឆេស្ទឺ យូណាយធីត និងក្រុម មែនឆេស្ទឺ ស៊ីធី, រោងមហោស្រប និងសាលវិចិត្រសិល្បៈចំណាស់ៗ ។
ដោយសារមានទីតាំងក្បែរឧទ្យានដ៏ធំមួយមានបឹង និងកន្លែងលេងកីឡា ធ្វើអោយសាលារៀនរបស់យើងផ្តល់នូវភាពល្អបំផុត លើផ្នែកអប់រំដ៏ទំនើប ។

 

បួនមឺស

ត្រូវបានគេស្គាល់ថាជាឆ្នេរខ្សាច់ដែលល្អឥតខ្ចោះ និងជាទីពេញនិយមរបស់សិស្សានុសិស្ស ។ ទីក្រុង បួនមឺស ជាគោលដៅ
តំបន់មាត់សមុទ្រមួយមានប្រជាប្រិយភាពបំផុតរបស់ប្រទេសអង់គ្លេស ។ យើងអាចទស្សនាបា្រសាទបុរាណ រឺ ព្រះវិហារធំៗ
របស់សាសនាកាតូលិក, ជឹះសាឡាង រឺ ដើរមើលត្រួសៗតាមហាងលក់សំលៀកបំពាក់ និង គ្រឿងអលង្ការដ៏ទំនើបនៅក្នុងទីក្រុងនេះ ។
ចំពោះការសិក្សាជាមួយសាលា EF បួនមឺស មានទីតាំងក្បែរចំណុចកណ្តាលទីក្រុង និងតំបន់ឆ្នេរខ្សាច់នានា ។

 

អ៊ីសថ៍បួន

ទីក្រុងរម្មណីយដ្ឋានមាត់សមុទ្រមួយនេះ ត្រូវធ្វើដំណើរតាមរថភ្លើងចំណាយពេលតែមួយម៉ោងនិងប្រាំនាទីប៉ុណ្ណោះមកពីទីក្រុង ឡុង ដោយកាត់តាមឆ្នេរខ្សាច់សំបូរដោយគ្រួស, សូនច្បារមាត់សមុទ្រ និងកន្លែងដើរកំសាន្តសាធារណៈដែលពោពេញដោយពន្លឺថ្ងៃបំផុត នៅក្នុងចក្រភពអង់គ្លេស ។ យើងអាចមានឪកាសច្រើនដើម្បីជឹះទឹករលក, លេងកីឡាជិះក្តោង, អ៊ុំទូក កាយ៉ាក និងទៅជិះកាណូត រឺ ទទួលយកបរិយាកាសសំរាកលំហែរកាយ ដោយដើរតាមច្រាំងសមុទ្រចោទ ដែលមានឆកសមុទ្រគួរអោយចាប់អាម្មណ៏ពនពេក និងរីករាយជាមួយទេសភាពគួរអោយរំភើបមើលពីចំណោទនិង ឈូងសមុទ្រ Beachy Head ។

 

ឈីចឆេស្ទឺ

 

ឡុងដុង

 

សាស់សិកស៍

 

បាស

បាត ជាតំបន់ល្អក្រៃដូចជាម្កុដរបស់ចក្រភពអង់គ្លេស ។ មានអាងទឹកក្តៅដ៏ល្បីល្បាញ ជាអាងទឹកសម័យរ៉ូម៉ង់ និង ស្ថាបត្យកម្មជ័រជៀ
ទីកន្លែងនេះជាមណ្ឌលរបស់អ្នកមានឋានៈ និងសំរាក់លំហែរកាយសម្រាប់ពួកវណ្ណៈអភិជនអង់គ្លេសជាច្រើនសតវត្ស ។​ គ្រប់ទីកន្លែងអ្នក ទៅដល់គឺដូចជាអ្នកបានកំពុងស្ថិតនៅក្នុងទំព័រអតីតកាលនៃអក្សសិល្ប និងប្រវិត្តិសាស្ត្រអង់គ្លេសអញ្ចឺងដែរ ដែលញាំងអោយការសិក្សា នៅក្នុងសាលា EF Bath ជាគោលដៅសិក្សាល្អប្រពៃ ។