សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

សហរដ្ធអាមេរិច

ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណង ដើម្បីផ្តល់ប្រឹក្សាយោបល់ផ្នែកអប់រំនៅក្រៅប្រទេសទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេសនៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស, អាយឡែន, ចិន, ឥណ្ឌា, អុីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្ប៉ាញ, បារាំង, អាឡឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង សហរដ្ធអាមេរិច

ញូយ៉ក

ចូរទៅរស់នៅ និង សិក្សាក្នុងទីក្រុងមួយដែលចង្អុលបង្ហាញពីសហរដ្ឋអាមេរិក ។ ទស្សនារូបចំលាក់សេរីភាព, ដើរមើលពន្លឺភ្លឺចិញ្ចែង
ចញ្ចាចនៅតាមដងផ្លូវ Broadway រឺចាប់អារម្មណ៍ពីភាពកុះករនៅក្នុងស្រុក Wall Street ។ អាគារសាលារៀនក្រុង ញូយ៉ករបស់យើង ចេញពីតំបន់ ម៉ាន់ហាតាន់ បន្តិចមានសហគមន៍សិស្ស EF ធំបំផុតសម្រាប់ទទួលយកបទពិសោធន៍ពិតៗលំដាប់អន្តរជាតិ ។ ជាមួយ អគារធ្វើពីឥតស្អាតៗ អមដោយរុក្ខវិថី និងទេសភាពទន្លេ Hudson River ធ្វើអោយជីវិតនៅក្នុងសាលាមានភាពរីករាយ ។

 

ប៊ូស្តុន

ការសិក្សានៅក្នុងទីក្រុង ប៊ូស្តុន ស្ថិតនៅក្នុងទីតាំងរបស់អាគារសកលវិទ្យាល័យ MIT និង Harvard ដូច្នេះសិស្សនឹងបានជ្រួតជ្រាប ពីជីវិតសិក្សាជាមួយបណ្តានិស្សិតមកពីប្រទេស​ជុំវិញពិភពលោក ។ ការទទួលបានបញ្ញាមានគ្រប់ទីកន្លែងនៅតាមហាងលក់សៀវភៅ, ហាងកាហ្វេក្នុងបរិវេណទីធ្លាសកលវិទ្យាល័យ ហាវឺដ, ហាងពេញនិយមនានាតាមផ្លូវ Newbury Street ។ អាគារសាលារៀនយើង សាងសង់លើផ្ទៃដីទំហំ ១៧អា មានសោភណភាពដូចជាឧស្យានដ៏ស្អាតផូរផង់មួយ មានទីតាំងនៅក្នុងសង្កាត់លំនៅដ្ឋាននៅក្បែរ
ទីប្រជុំជន ។

 

ម៉ៃអាមី ប៊ិច

ម៉ៃអាមី ប៊ិច ជាទីក្រុងរម្មណីយដ្ឋានវិសេសលើសគេរបស់អាមេរិក ។   ជាមួយភាពចម្រុះល្អឥតខ្ចោះ នៃឆ្នេរខ្សាច់ជាច្រើន និងវប្បធម៌ទាន់សម័យផងនោះ ធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិ មានតារាល្បីៗមកទស្សនា និងអ្នកមកសិក្សាភាសាអង់គ្លេសផងដែរ ។ មានកម្មភាពកំសាន្ត ជាច្រើនដូចជា ការហែលជ្រមុជទឹកប្រើបំពុងអុកស៊ីសែន ការហែលទឹកមានឧប្បករណ៍ជំនួយ ការរំាតាមចង្វាក់ សាលសា រឺទៅជឹះទូកស្ទួចត្រីក្នុងសមុទ្រ ។ ដោយសាមានទីតាំងនៅជាប់ផ្ទាល់និង ឆ្នេរខ្សាច់ភាគខាងត្បូងដ៏ល្បីល្បាញនេះ ធ្វើអោយសម្រស់សាលា EF Miami មិនអាចគណនាបាន បូករួមនឹងមានអាងហែលទឹក កន្លែងស្នាក់នៅក្នុងសាលាផ្ទាល់ និងទិដ្ឋភាពមហាសមុទ្រគួរអោយ ទាក់ទាញអារម្មណ៍ថែមទៀត ។

 

ជីកាហ្គោ

ទីក្រុង ជីកាហ្គោ មានទីតាំងនៅចំកណ្តាលនៃសហរដ្ឋអាមេរិក ផ្តល់ឲ្យនូវរស់ជាតិជីវិតភូមិសាស្ត្រអាមេរិកកណ្តាលភាគខាងលិច ដ៏វិសេសវិសាលបំផុត ដែលមានស្ថាបត្យកម្មដែលជាទីចាប់អារម្មណ៏មានតន្រ្តី ស្សាស, ឆុតឆាកកំប្លែងល្បីៗ, ឆ្នេរបឹងខ្សាច់, សកលវិទ្យាល័យមានកេរ្តរ៍ឈ្មោះខ្ទរខ្ទារ និងអ្នកស្រុកពោពេញដោយទឹកមុខរីករាយរាក់ទាក់ ។ ដើរចេញបន្តិចពីបឹងមីឈីហ្គែន នឹងឃើញសាលារៀនរបស់យើងមានសំណង់ និងសម្ភារៈទំនើបៗ និងមានអាសយដ្ឋាននៅចំកណ្តាលទីតាំងមានកិត្យានុភាពលើ
ដងរុក្ខវិថី មីឈីហ្គែន នៅក្បែរកន្លែងទិញឥវ៉ាន់ និងកន្លែងបរិភោគអាហារពេលល្ងាចដ៏ប្រណិតបំផុតរបស់ទីក្រុង ជីកាហ្គោ ។

 

អាត្លង់តា

អាត្លង់តា មានសម្រស់ល្អឆើតឆាយ ។ ចូរទៅទស្សនាទីស្នាក់ការស្ថានីយ៍វិទ្យុទូរទស្សន៍ CNN និងក្រុមហ៊ុន Coca-Cola, ភ្លក់រស់ជាតិអាហារ តាមតំបន់នៅភូមិភាគខាងត្បូងមានដូចជា បង្កងបបរពោតបែបអាមេរិក ទិញទំនិញនៅផ្សារទំនើបដ៏ល្អប្រណិត Lenox Square និងដើរ លំហែរកាយតាមឧទ្យាន Piedmont Park ដ៏ស្រស់ស្អាត ។ សាលារៀនថ្មីរបស់យើងស្ថិតនៅក្នុងបរិវេនរបស់សកលវិទ្យាល័យ Oglethorpe University លោកអ្នកនឹងបានជ្រួតជ្រាបពីការផ្តល់នូវបដិសណ្ឋារកិច្ចនិងការស្និតស្នាលដែលគេធ្លាប់ស្គាល់អំពីភូមិភាគខាងត្បូង
អាមេរិកនេះ ។

 

សាន ឌីអេហ្គោ

សូមស្វាគមន៍មកកាន់ទីក្រុង សាន ឌីអេហ្គោ ជាទីក្រុងមានពន្លឺព្រះអាទិត្យពេញមួយឆ្នាំ មានអាកាសធាតុមិនត្រជាក់ខ្លាំង
និងមានបរិយាកាសអ៊ូរអរ ។ អ្នកអាចលំហែរនៅតាមឆ្នេរខ្សាច់, ទស្សនាសួនសត្វ សាន ឌៀហ្គោ ដ៏ល្បីល្បាញលើលោក,
ទិញទំនិញនៅទីក្រុង Old Town និងបរិភោគអាហារល្ងាចនៅក្នុងតំបន់ Gaslamp Quarter ជាចំនុចកណ្តាលទីក្រុង សាន ឌីអេហ្គោ ។
អ្នកក៏អាចរីករាយជាមួយជីវិតរស់នៅជានិសិ្សតផងដែរនៅសាលាយើងខ្ញុំនៅក្នុងបរិវេណសកលវិទ្យាល័យ Alliant International University
ហើយសាលាយើងខ្ញុំមានចំងាយត្រឹមតែ ២៥នាទីប៉ុណ្ណោះធ្វើដំណើរចេញពីឆ្នេរសមុទ្រជឹះទឹករលកល្បីៗ និងពីចំនុចកណ្តាលទីក្រុង ។

 

សានតា​​​ បាបារ៉ា

ខណ្ឌ សានតា បាបារ៉ា ជាកន្លែងមួយដើម្បីស្រូបយកកំដៅព្រះអាទិត្យ និងស្គាល់ពីរបៀបរស់នៅរបស់ពលរដ្ឋ កាលីហ្វ័រញ៉ា ។ ផ្លូវលំរៀបថ្មបាយក្រៀម ទឹកបាញ់ស្អាតៗ  និងដើមត្នោតនៃទីក្រុងសាកលវិទ្យាល័យមានរូបភាពល្អឥតខ្ចោះ ។ ពីព្រោះមានសីតុណ្ហភាពមិនសូវត្រជាក់នេះហើយ ធ្វើអោយសមានកម្មភាពនៅខាងក្រៅពេញមួយឆ្នាំដូចជាការជិះទឹករលកកំសាន្ត និងការជឹះកង់ដើរលេងមានលក្ខណៈល្អ ។ សាលារៀនរបស់យើងមានទីតាំងនៅក្នុងអាគាររចនាបថអាណានិគមន៏អេស្ប៉ាញ ដើរតែប៉ុន្មាននាទីពីឆ្នេរ និងកន្លែងបរិភោគអាហារពេលល្ងាច និងទិញឥវ៉ាន់តាមដងផ្លូវ State Street បុណ្ណោះ ។

 

ឡូស អ៊េនជេលេស

ទីក្រុង Los Angeles
សាលា EF Los Angeles ដើរត្រឹមតែ៥នាទីប៉ុណ្ណោះពីទីក្រុងឆ្នេរ Redondo Beach ជាឆ្មេរល្អបំផុត សម្រាប់ទទួលយកបទពិសោធន៍ពីជីវិតរស់នៅនិងភាសារបស់ប្រជាជនរដ្ឋ California ។ ចំណាយ ពេលស្រូបយកកំដៅថ្ងៃ និងលេងទឹករលករឺពពុះទឹករលកដែលបោកបាច់លើឆ្នេរ ។ មានហាងនិង មនុស្សធ្វើដំណើរលំហែរកាយនៅតាមឆ្នេរ Venice Beach ចំរុះដោយពណ៌ ។ ដើរលេងតាមស្ពានក្តារ តាមឆ្នេរ ។ នៅចុងសប្តាហ៏ យើងអាចដើរលេងក្នុងទីក្រុង LA មានតារាៗភាពយន្តនៅតាមផ្លូវ Sunset Boulevar, ដើរទស្សនាឧទ្យាន Griffith Park រឺរីករាយជាមួយទេសភាពពីវិមាន Getty Center ។

 

សាន់ ហ្រ្វាន់ស៊ីស្កូ

សម្រស់ និងវប្បធម៌ទីក្រុង សាន់ ហ្រ្វាន់ស៊ីស្កូ និងរបៀបរស់នៅរបស់ពលរដ្ឋ កាលីហ្វញា មានភាពទាក់ទាញបំផុត ។ ស្រមោលស្ពាន ហ្គោលឌិនហ្គេត នាពេលព្រះអាទិត្យជិតលិចមើលទៅគួរអោយសរសើរមិនដាច់ពីមាត់ ។ ដើរមើលវប្បធម៌ហ៊ឺហារបស់យុវជននៅខណ្ឌ Haight-Ashbury ។ ដើរតាមស្នាមជើងអ្នកធ្វើបដិវត្តិនៅទីក្រុង ប៊ឺកលី ។ ជាមួយទីតាំងកណ្តាលនៅក្នុងសង្កាត់ Fisherman’s Wharf, សាលារៀនរបស់យើងបានជ្រើសរើសទីក្រុងពហុវប្បធម៌នេះដែលនៅក្បែរទីលំនៅរបស់សិស្ស ។

 

ស៊ីថល

សាលាយើងស្ថិតក្រៅទីក្រុង Olympia ផ្តល់អោយសិស្សនូវសោភណភាពតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក ភាគពាយព្យល្អបំផុត ។ សាលារៀនពទ្ឋ័ជុំវញដោយធម្មជាតិល្អបំផុតរួមមាន សត្វក្តាន់ សត្វ Raccoon ព្រៃព្រឹក្សា និង ភ្នំជាច្រើន ។ សិស្សអាចដើរកាត់ព្រៃភ្នំមើលព្រៃព្រឹក្សាសំបូរភ្លៀងធ្លាក់បំផុត រឺ មើល ត្រីបាឡែនតាមមាត់សមុទ្រ ។ នៅក្នុងទីក្រុង ស៊ីថល សិស្សអាចដើរមើលអ្នកស្រុកគេនិយមទៅ ទស្សនាការសំដែងរបស់ក្រុមភ្លេងផ្សេងៗ និងទទួលយកបទពិសោធវប្បធម៌លក់កាហ្វេតាមឡាន ។

 

ហូណូលូលូ

សិស្សអាចទស្សនារម្មណីយដ្ឋានឋានសួគ៌ ខណះពេលរៀនភាសាអង់គ្លេសនៅឯសាលារៀន EF Honolulu ។ គេនឹងនិយាយ “Aloha” មានន័យថា “សួរស្តី” ទៅកាន់អ្នក ហើយនៅទីនោះមានឆ្នេរខ្សាច់ច្រើន, អាកាសធាតុតំបន់ត្រូពិចç ពិធីជប់លឿងមានការរាំរបាំប្រពៃណី, រាំចង្ចាក់ Hula, ផ្លែឈើតំបន់ ត្រូពិច និងម្ហូបសមុទ្រស្រស់ៗ ។ ទីនេះក៏ជាទឹកដីផ្សងព្រេងមួយផងដែរ,  អ្នកអាចដើរឡើងឆ្ពោះទៅកាន់ កំពូលភ្នំភ្លើង Diamond Head Crater និងអ្នកអាចជិះកប៉ាល់ជ្រមុជទឹក, ហែលទឹកជាមួយសត្វផ្សោត រឺ រៀនជឹះទឹករលក ។

 

ញូ ជឺស៊ី

 

មីស៊ូរី

 

 

កាលីហ្វរញ៉ា

 

មីនីសូតា

 

ផែនស៊ីលវ៉ានៀ

 

ម៉ាសាជូសេតស៍

 

អាសឡែន, អូហាយោ

 

យូថា

 

ហ្វរីដា

 

យេល

 

ហាវឺដ

 

ហ្វ៊ីឡាដែហ្វៀ

 

សានហ្វ្រានស៊ីស្កូ បេ