បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

សាន ឌីអេហ្គោ


សូមស្វាគមន៍មកកាន់ទីក្រុង សាន ឌីអេហ្គោ ជាទីក្រុងមានពន្លឺព្រះអាទិត្យពេញមួយឆ្នាំ មានអាកាសធាតុមិនត្រជាក់ខ្លាំង
និងមានបរិយាកាសអ៊ូរអរ ។ អ្នកអាចលំហែរនៅតាមឆ្នេរខ្សាច់, ទស្សនាសួនសត្វ សាន ឌៀហ្គោ ដ៏ល្បីល្បាញលើលោក,
ទិញទំនិញនៅទីក្រុង Old Town និងបរិភោគអាហារល្ងាចនៅក្នុងតំបន់ Gaslamp Quarter ជាចំនុចកណ្តាលទីក្រុង សាន ឌីអេហ្គោ ។
អ្នកក៏អាចរីករាយជាមួយជីវិតរស់នៅជានិសិ្សតផងដែរនៅសាលាយើងខ្ញុំនៅក្នុងបរិវេណសកលវិទ្យាល័យ Alliant International University
ហើយសាលាយើងខ្ញុំមានចំងាយត្រឹមតែ ២៥នាទីប៉ុណ្ណោះធ្វើដំណើរចេញពីឆ្នេរសមុទ្រជឹះទឹករលកល្បីៗ និងពីចំនុចកណ្តាលទីក្រុង ។

សាលានៅក្នុង សាន ឌីអេហ្គោ

សាលាភាសាអន្តរជាតិ EF

សាលាភាសាអន្តរជាតិ EF

ទីតាំងទីក្រុង សាន់ឌីហ្គោ

កម្មវិធីសិក្សា
. កម្មវិធីថ្នាក់ភាសារយៈពេលខ្លី
. កម្មវិធីភាសាទូទៅ
. វគ្គត្រៀមប្រលងយក ESOL, TOEFL, TOEIC
. សញ្ញាប័ត្ររឺវីញ្ញាបនប័ត្រជាន់ខ្ពស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិ
. មជ្ឍមណ្ឌលភាសា2 រឺ 3 គោលដៅ
. កម្មវិធីសិក្សា 2 រឺ 3 ភាសាក្នុងប្រទេសដោយឡែកក្នុងរយៈពេល៩ខែ
. កម្មវិធីស្ម័គ្រចិត្តធ្វើការយកបទពិសោធន៍
. ថ្នាក់ SPIN class examples:
. វប្បធម៌អាមេរិក, ភាសាអង់គ្លេសជំនួញ, សុភាសិត, វាក្យសព្ទ, ទំនាក់ទំនង

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន LKN Cambodia Co Ltd

 
ពត៌មានលំអិត »