បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

សាន់ ហ្រ្វាន់ស៊ីស្កូ


សម្រស់ និងវប្បធម៌ទីក្រុង សាន់ ហ្រ្វាន់ស៊ីស្កូ និងរបៀបរស់នៅរបស់ពលរដ្ឋ កាលីហ្វញា មានភាពទាក់ទាញបំផុត ។ ស្រមោលស្ពាន ហ្គោលឌិនហ្គេត នាពេលព្រះអាទិត្យជិតលិចមើលទៅគួរអោយសរសើរមិនដាច់ពីមាត់ ។ ដើរមើលវប្បធម៌ហ៊ឺហារបស់យុវជននៅខណ្ឌ Haight-Ashbury ។ ដើរតាមស្នាមជើងអ្នកធ្វើបដិវត្តិនៅទីក្រុង ប៊ឺកលី ។ ជាមួយទីតាំងកណ្តាលនៅក្នុងសង្កាត់ Fisherman’s Wharf, សាលារៀនរបស់យើងបានជ្រើសរើសទីក្រុងពហុវប្បធម៌នេះដែលនៅក្បែរទីលំនៅរបស់សិស្ស ។

សាលានៅក្នុង សាន់ ហ្រ្វាន់ស៊ីស្កូ

សកលវិទ្យាល័យហ្គោលឌិនហ្គេត

សកលវិទ្យាល័យហ្គោលឌិនហ្គេត
ផ្លូវ ៥៣៦ មីស្យុង
សាន់ហ្វ្រាន់សុីស្កូ, កាលី៩៤១០៥-២៩៦៨
បង្កើតឡើងនៅឆ្នាំ ១៩​០១ បណ្តុះប​ណ្តាលជំនាញអាជីពមុខរបរ និងសិក្សាអនុវត្តន៍ពាណិជ្ជកម្ម ជាច្រើនផ្នែកដូចជា៖ គ្រប់គ្រង, គណនេយ្យ, ហិរញ្ញវត្ថុ, ទីផ្សារ និងពន្ធដា ។

កម្មវិធីសិក្សា៖
សញ្ញាប័ត្រអនុបណ្ឌិត

  • ផ្នែកពាណិជ្ជកម្ម, គ្រប់គ្រង, គណនេយ្យ, ហិរញ្ញវត្ថុ, ទីផ្សារ, ច្បាប់ និង ពន្ធដារ
  • ផ្នែកគ្រប់គ្រងគំរោងនិងប្រព័ន្ធ
  • ផ្នែកគ្រប់គ្រងព័តមានវិជ្ជា
  • ផ្នែករដ្ឋបាលពាណិជ្ជកម្ម (អឹមប៊ីអេ)
  • ផ្នែកទំនាក់ទំនងទីផ្សារសមាហរណកម្ម
  • ផ្នែកចិត្តសាស្ត្រ
  • ផ្នែកគ្រប់គ្រងធនធានមនុស្ស


សម្រាប់ព័តមានបន្ថែម សូមទាក់ទងក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)

 
ពត៌មានលំអិត »

សាលាភាសាអន្តរជាតិ EF

សាលាភាសាអន្តរជាតិ EF

ទីតាំងទីក្រុង សាន់ ហ្រាន់ឌីស្កូ

កម្មវិធីសិក្សា
. កម្មវិធីថ្នាក់ភាសារយៈពេលខ្លី
. កម្មវិធីភាសាទូទៅ
. វគ្គត្រៀមប្រលងយក ESOL, TOEFL, TOEIC
. សញ្ញាប័ត្ររឺវីញ្ញាបនប័ត្រជាន់ខ្ពស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិ
. សញ្ញាប័ត្ររឺវីញ្ញាបនប័ត្រជាន់ខ្ពស់ភាសាអង់គ្លេសសម្រាប់អាជីវកម្ម រឺ ទីផ្សារតាមអនឡាញ
.​ សិក្សាឆ្នាំមូលដ្ឋាន
. ថ្នាក់ត្រៀមអនុបណ្ឌិត និង បណ្ឌិតគ្រប់គ្រងអាជីវកម្ម
. មជ្ឍមណ្ឌលភាសា2 រឺ 3 គោលដៅ
. កម្មវិធីសិក្សា 2 រឺ 3 ភាសាក្នុងប្រទេសដោយឡែកក្នុងរយៈពេល៩ខែ
. កម្មវិធីស្ម័គ្រចិត្តធ្វើការយកបទពិសោធន៍
. ទេសចរណ៍, សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ
. ថ្នាក់ SPIN class examples:
. ជំនាញអាជីវកម្ម, វប្បធម៌អាមេរិក, បរិដ្ឋាន និង ថាមពល

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន LKN Cambodia Co Ltd

 
ពត៌មានលំអិត »