បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

កម្ពុជា

ទីក្រុងស្សិតក្នុង កម្ពុជា

ភ្នំពេញ

រាជធានីភ្នំពេញ​ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីរាជធានី និង​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំង​ការអភិវឌ្ឍ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយដែលមាន ការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋកិច្ច​ ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក ។