បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

កាណាដា

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណងដើម្បីផ្តល់ប្រឺក្សាយោបល់ ផ្នែកអប់រំនៅក្រៅប្រទេសទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស, អៀកឡង់, ចិន, ឥណ្ឌា, អុីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្បាញ, បារាំង, អាលឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង កាណាដា

តូរ៉ន់តូ

តូរ៉ន់តូ គឺជាទីក្រុងលំដាប់ពិភពលោកមួយ ។ ក្នុងបរិវេណស្ថាបត្យកម្មដ៌អស្ចារ្យដូចជាមជ្ឈមណ្ឌល Eaton Centre  និងអាគារ CN Tower របស់ទីក្រុងនេះ អ្នកអាចពិសារកាហ្វេឆ្ងុយឆ្ងាញ់បំផុត, ទស្សនាសាលវិចិត្រសិល្បៈ និងកោះ Central Island ជាតំបន់រៀបរាប់ទាំងអស់នេះ ជាតំបន់ដែលគេជឹះឡានធំបំផុតនិងមិនយកថ្លៃជឹះនៅក្នុងទ្វីបអាមេរិកខាងត្បូង ។ សាលា EF មានទីតាំងចំ កណ្តាលខណ្ឌ Queen  West ជាខណ្ឌសំបូរទំនិញលក់បំផុត ជាកន្លែងដែលអ្នកនៅមិនឆ្ងាយពីហាងរោងមហោស្រប, ភោជនីយដ្ឋាន និងកន្លែងលេងកីឡា ។

 

វ៉ានគូវឺ

ធម្មជាតិដ៌ស្រស់ត្រកាលរបស់ទីក្រុង វ៉ានគូវឺ ជាមួយនឹងទិដ្ឋភាពផ្ទៃទឹកដ៌ស្រស់បំព្រងចាប់ពី ទីក្រុងរហូតមើលដាច់កន្ទុយភ្នែកដល់ភ្នំ Grouse Mountain ។ ទីក្រុងស្រស់បំផុតរបស់ប្រទេស កាណាដាមួយនេះ មានកន្លែងដែលត្រូវទៅទស្សនាច្រើនដូចជា ច្រាំងសមុទ្រនៅឧទ្យាន Stanley Park, ហាងកាហ្វេតំបន់ប្រវត្តិសាស្ត្រ Gastown, ហាងលក់ទំនិញតាមដងផ្លូវ Robson Street, ភោជនិយដ្ឋាននៅ Chinatown ។ សាលារៀនយើងស្ថិតនៅចំកណ្តាលខណ្ឌដែលសំបូរដោយកន្លែង កំសាន្ត ជាតំបន់ល្អបំផុតសម្រាប់ហ្វឹកហាត់ភាសាអង់គ្លេស ។

 

ម៉ុងត្រេអាល

មុនត្រេអាល​​ គឺជា​ទីក្រុងមួយនៃប្រទេស កាណាដា​ ហើយក៏ជាតំបន់មួយក្នុងទឹកដី​ គូបែក នៃប្រទេសនេះផងដែរ។ ហើយគឺជាប្រទេសទី២​ ដែលបានជាប់លំដាប់ថ្នាក់ប្រទេសធំបំផុតក្នុងចំណោម​ប្រទេសទាំង១៥ នៅក្នុង​ទ្វីបអាមេរិក​ខាងជើង។​ ៥៦ភាគរយ ដែលមានប្រជាជនអាចនិយាយបានទាំងភាសាបារាំង និង​ ភាសា​អង់គ្លេស។​ ទីក្រុង​មុនត្រេអាល គឺជាទីក្រុងទី២ ដែលនិយាយភាសាបារាំងនៅក្នុង​ពិភពលោកបន្ទាប់ពីទីក្រុង​ ប៉ារីស។​
-ប្រជាជនសរ៉ុប: ១,៦៤៩,៥១៩ ក្នុងឆ្នាំ ២០១១
-តំបន់សរ៉ុប: ៣៦៥.១ គីឡូមែត្រការ៉េ
-គំហើញទីក្រុង: ១៦៤២ ឧសភា ១៧

 

កាលហ្ការី

កាលហ្ការី ជាទីក្រុងពហុវប្បធម៌រស់រវើកមានប្រជាជនជាង ១លាននាក់រស់នៅ ។ ទីក្រុងនេះស្ថិតនៅក្នុងប្រទេស កាណាដា ភាគខាងលិចព័ទ្ធជំវិញដោយសម្រស់ធម្មជាតិមានភ្នំ, បឺង និង ទន្លេគ្រប់ជ្រុងជ្រយ ។ ដោយសារតែការចំណាយថ្លៃទាប ទៅលើការរស់នៅក្នុងប្រទេសនេះ ទីក្រុង កាហ្ការី ជាទីក្រុងសិស្សអាចលៃលកាចំណាយទៅលើការសិក្សាបានល្អបំផុត ។

 

ហាលីហ្វាកស៍

ហាលី​ហ្វាក ជាទីក្រុងមួយដែលសំបូរទៅដោយផ្នែកវិស័យទំនាក់ទំនងខ្ពស់រវាងសាលារដ្ឋ​ និង​ សាលាឯកជន ដូច្នេះហើយ
ទើបធ្វើអោយវិស័យអប់រំមានការអភិវឌ្ឍន៏ជាលំដាប់គួអោយកោតសសើរ។ កាណាដា​ ជាប្រទេសមួយដែលជាប់នឹង ប្រទេសសហ
រដ្ឋអាមេរិក ដែលមាន​ប្រជាជនធូធារច្រើន ធ្វើអោយការសិក្សាមានកំរិតខ្ពស់មិនចាញ់ អាមេរិក​ឡើយ។ ហាលីហ្វក មានផ្ទៃដីសរ៉ុប
៥.៤៩០,១៨ គីឡូម៉ែត្រការ៉េ និង​ ប្រជាជន ៣៩០.០៩៦ ចំពោះប្រទេសកាណាដាវិញ ផ្ទៃដី ៩.៩៨៤.៦៧០ គីឡូម៉ែត្រការ៉េ
ប្រជាជន ៣៣.៤៧៦.៦៨៨នាក់។ គួកត់សំគាល់ដែថា ទីក្រុងហាលីហ្វក ប្រកបដោយភាពជោគជ័យជាខ្លាំង មានសាលារៀន
ជាច្រើនដែលកំពុងអភិវឌ្ឍន៏ជាលំដាប់ ហើយមាននិស្សិតជាច្រើនត្រូវបានបញ្ចប់កាសិក្សា​ដោយមានចំណេះដឹងនិងគុណភាពខ្ពស់។

 

វីកតូរៀ

វិកតូរៀគឺជារាជធានីរបស់ប្រីឌធីសកូឡុំបៀប្រទេសកាណាដា និងមានទីតាំងស្ថិតនៅបែកចុងខាងត្បូងរបស់កោះវែនគូវឺរដាច់ឆ្ងាយពី
ឆ្នេរសមុទ្រប៉ាស៊ីហ្វ៊ិកប្រទេសកាណាដា ។ ទីក្រុងវិកតូរៀជាទីក្រុងចំណាស់ជាងគេបំផុតមួយនៅភូមិភាគពាយព្យសមុទ្រប៉ាស៊ីហ្វិក ជាពិសេសមានសំណង់២ល្បីល្បាញបំផុត
មានអគារសភាប្រ៊ីឌធីសកូឡុមបៀ (ត្រូវបានកសាងរួចជាស្ថាពរនៅឆ្នាំ ១៨៩៧ ដែលជាកន្លែងតាក់តែងច្បាប់របស់ប្រ៊ីឌធីសកូឡុំបៀ)
និង សណ្ឋាគារអីមប្រេស (ត្រូវបានបើកនៅឆ្នាំ ១៩០៨) ។ សង្កាត់ជនជាតិចិនរបស់ទីក្រុងនេះជាសង្កាត់មានចំណាស់ចាស់ជាងគេទី២
បន្ទាប់ពីសាន់ហ្វ្រាន់ស៊ីស្កូនៅក្នុង អាមេរិកខាងជើង ។
ប្រជាជន៖ ៧៥,៣៩០ (២០០៦)
បង្កើតឡើងនៅឆ្នាំ ១៨៤៣

 

សឺរី ប៊ីស៊ី

 

អេដម៉ុនតុន អាលប៊ែតា