បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

ចិន

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះ ក្នុងគោល

បំណងដើម្បីផ្តល់ប្រឺក្សាយោបល់ផ្នែកអប់រំនៅក្រៅប្រទេសទៅដល់មាតាបិតាសិស្ស 

និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស 

នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេស ប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, 

សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស, អៀកឡង់, ចិន, ឥណ្ឌា, អុីតាលី, 

កូរ៉េ, ញូស្ស៊ីឡែន,សឹង្ហបូរី, អេស្ប៉ាញ, បារាំង, អាលឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង ចិន

ហ៊្គងស្ស៊ី

ហ្គែនស៊ី ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម។ តំបន់នេះ ពោពេញទៅដោយ ភ្នំ
ទន្លេ ស្ទឹង បឹង វាលស្រែ និង​ តំបន់ទេសចរណ៏បែបជាលក្ខណៈ បូរាណ សម័យ ជាអំណោយផលដល់អ្នកថតកុណ។ គ្រាន់តែទន្លេមាន
ច្រើនប្រហែលជាមាន ៦ នៅក្នុងតំបន់នេះ ផ្ទុយទៅវិញ បើមើលតាមផែនទីខេត្តនេះមានព្រំប្រទល់ជាមួយសមុទ្រទៀត។ ចំណែកវិស័យ
អប់រំវិញមានច្រើនរាប់មិនអស់ដូចជា សាកលវិទ្យាល័យ ហ្គែនស៊ី, សាលាពេទ្យ, សាលាព៍តមានវិទ្យា, សាលាអប់រំ ហើយមានច្រើន
ទៀតដែលអាចអោយនិស្សិតជ្រើសរើសបានតាមការស្រលាញ់ចូលចិត្ត។ គួអោយអស្ចារ្យនោះគ្រាន់តែប្រជាជនសរ៉ុបក្នុងឆ្នាំ២០១០ មាន
រហូតដល់​ ៤៦លាននាក់ រីឯផ្ទៃដីសរ៉ុបវិញមានរហូតដល់ ២៣៦​,៧០០គីឡូម៉ែត្រការ៉េ។

 

ដាលី

នៅប្រទេសចិន មានទីក្រុងបូរាណជាច្រើន និង វត្ថុបូរាណ ដែលជាអំណោយផលដល់ការថតកុណបែបជាលក្ខណៈបូរាណ រឺ ក៏
ជាបូរាណកាត់សម័យថ្មីក៏បាន។ ដាលី ជាទីក្រុងដែលសំបូរដោយផ្ទះបូរាណ ប៉ុន្តែការសិក្សា និង ការរស់នៅមានភាពថ្លៃថ្នូរ ទាន់សម័យ
ដោយការអភិវឌ្ឍន៏ទៅមុខជាលំដាប់ រីឯសំភារះ វប្បធ៍ម ប្រពៃណី បូរាណពួកគាត់មិនបានចោលនោះទេ។ សាលារៀនមានជាលំដាប់
លំដោយទៅតាមកំរិតកាសិក្សា មានចាប់ពីមតេយ្យ រហូតដល់សាកលវិទ្យាល័យ។ ទីក្រុងដាលី ថ្វៃបើដីមិនសូវធំ តែប្រជាជនមានចំនួន
ប្រហែល ៦៥២.០០០នាក់ឯណោះ រីឯផ្ទៃដីសរ៉ុបប្រមាណ ១.៤៦៨គីឡូម៉ែត្រការ៉េ។ ចំណែករដ្ឋាភិបាលក៏យកចិត្តទុកដាក់លំហែទាំជា
ប្រចាំក្នុងការសំអាតទីក្រុង បរិស្ថាន សណ្តាប់ធ្នាប់ ដើម្បីអោយភ្ញៀវទេសចរណ៏ និង ការថតជាខ្សែភាពយន្តប្រកបដោយភាពជោគជ៏យ។

 

 

 

សៀងហៃ

ដោយសារតែជាទីក្រុងសាកលដ៏ទំនើបរបស់ប្រទេសចិន ជាមួយនឹងឥទ្ឋិពលអ៊ឺរ៉ុបដ៏ខ្លាំងក្លាធ្វើអោយការសិក្សានៅក្នុង ទីក្រុងសៀងហៃជួយអោអ្នកយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌របស់ជនជាតិចិន ។ នៅពេលទំនេរ អ្នកមានឪកាស ទស្សនាផ្សារលក់សូត្រ មានសំលៀកបំពាក់កាត់ដេរដោយដៃ រឺទស្សនាព្រះវិហារ Jade Buddha ដ៏ល្បីល្បាញ ។  សាលារៀនសហសម័យរបស់យើងមានទីតាំងនៅត្រង់កណ្តាលក្រុង បន្ទប់រៀនមានផាសុខភាពនិងមានចំនួនសិស្សកំណត់ ។

 

ប៉េកាំង

គេស្គាល់ថាជាទីក្រុងមួយមានការរីកចំរើន ហើយអ្នកនឹងស្ងើចដោយភាពផ្ទុយគ្នា និងភាពខុសគ្នាពីអតីតកាល និងបច្ចុប្បន្នកាល ដែលបានធ្វើអោយទីក្រុងប៉េកាំងមានរូបរាង​សង្ហារបែបនេះ ។ ចូរដើរមើលរតនសម្បត្តិរបស់ វិហាសាសនា Temple of Heaven ដោយរៀនសរសេររូបអក្សរលើផ្ទាំងថ្ម រឺសំរាកនៅក្នុងសួនច្បារ Beihai Park ។  សាលារៀន EF Berlin ស្ថិតចំកណ្តាលក្រុង ប៉ុន្តែជាសង្កាត់ស្ងប់ស្ងាត់ ល្អឥតខ្ចោះសំរាប់ការសិក្សា  និងមានពេល ធ្វើដំណើរទៅទីក្រុងអនុវត្តន៍ជំនាញនានារបស់អ្នក ។