បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

សាយប្រឹស

នេះគឺជាមូលហេតុពិតប្រាកដដែលសិស្សអន្តរជាតិជ្រើសរើសប្រទេស

សាយប្រឺសក្នុងចំណោមប្រទេសទាំងអស់ក្នុងទ្វីបអឺរ៉ុប ដើម្បីបន្តការសិក្សា ។ 

យោងតាមការស្ទាបស្ទង់ជាឯករាជ្យមួយបានអោយដឹងថា ប្រទេសសាយប្រឺស

មានលក្ខណ;ពិសេសផ្លែកពីគេមួយចំនួនដូចជា៖

- អាកាសធាតុ៖ អាកាសធាតុល្អដែលជាអំណោយធម្មជាតិអនុគ្រោះដល់ប្រទេស

សាយប្រឺស ។ មួយឆ្នាំៗ មានភ្ញៀវទេសចរណ៍រាប់លាននាក់ចូលមកទស្សនា

ប្រទេសអឺរ៉ុបមួយនេះ ។

- សន្តិសុខ៖ បរិដ្ឋានមានសន្តិភាពមិនដែលមានបញ្ហាសោះឡើយប្រៀបធៀបជាមួយ

កន្លែងសិក្សាដ៏ទៃទៀត ។

- ការចំណាយក្នុងការរស់នៅ៖ ការចំណាយធូថ្លៃជាងលើការរស់នៅប្រៀបធៀបជាមួយ

ប្រទេសក្នុងទ្វីបអឺរ៉ុប និង ប្រទេសក្នុងទ្វីបដ៏ទៃទៀត ។

- ថ្លៃសិក្សា៖ ថ្លៃសិក្សាប្រចាំឆ្នាំមានការប្រកួតប្រជែងប្រៀបធៀបជាមួយប្រទេសនិយាយ

ភាសាអង់គ្លេសដ៏ទៃទៀត ។

- ភាសា៖ ភាសាអង់គ្លេសប្រើប្រាស់ជាទូលំទូលាយ

- សហភាពអឺរ៉ុប៖ ជាសមាជិករឹងមាុំនៃ "សហភាពអឹរ៉ុប"

- ការទទួលស្គាល់៖ វិញ្ញាបនប័ត្រ និងស្តង់ដារអប់រំទទួលស្គាល់បំផុត ។

- ទីតាំង៖ ប្រទេសសាយប្រឹសជាការតភ្ជាប់ចំបងរវាងទ្វីបអាហ្វ្រិក, អឺរ៉ុប និង អាស៊ី ។

ទីក្រុងស្សិតក្នុង សាយប្រឹស

សាយប្រ៊ឺស

សាយប្រ៊ឺស មានការីកចំរើនជាខ្លាំងផ្នែកវិស័យអប់រំ​ និង មានសាលារៀនជាច្រើនទៀតដែលកំពុងអភិវឌ្ឍន៏តៗគ្នា ទាំងផ្នែកឯកជន ក៏ដូចផ្នែករដ្ធាភិបាលផងដែរ។​ កំរិតការសិក្សាមានគុណភាពខ្ពស់ ព្រោះមានការសហកាជាមួយសហភាព អឺរ៉ុប ដូចជា ក្រិច អង់គ្លេស ទួគី និង​មានប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបទាំងមូល។​ មិនតែប៉ុណ្ណោះក៏មានរួមទាំង ប្រទេសជាច្រើនទៀតនៅក្នុង​តំបន់អាមេរិចខាងជើងជាដៃគូរ ហើយមាន គ្រូបង្រៀនដែលមានបទពិសោធន៏ និង​ មានការរៀនចប់ពីក្រៅប្រទេស។