បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

សាយប្រ៊ឺស


សាយប្រ៊ឺស មានការីកចំរើនជាខ្លាំងផ្នែកវិស័យអប់រំ​ និង មានសាលារៀនជាច្រើនទៀតដែលកំពុងអភិវឌ្ឍន៏តៗគ្នា ទាំងផ្នែកឯកជន ក៏ដូចផ្នែករដ្ធាភិបាលផងដែរ។​ កំរិតការសិក្សាមានគុណភាពខ្ពស់ ព្រោះមានការសហកាជាមួយសហភាព អឺរ៉ុប ដូចជា ក្រិច អង់គ្លេស ទួគី និង​មានប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបទាំងមូល។​ មិនតែប៉ុណ្ណោះក៏មានរួមទាំង ប្រទេសជាច្រើនទៀតនៅក្នុង​តំបន់អាមេរិចខាងជើងជាដៃគូរ ហើយមាន គ្រូបង្រៀនដែលមានបទពិសោធន៏ និង​ មានការរៀនចប់ពីក្រៅប្រទេស។

សាលានៅក្នុង សាយប្រ៊ឺស

វិទ្យាស្ថានអន្តរជាតិសាយប្រឺស

វិទ្យា​ស្ថានអន្តរជាតិសាយប្រឺសផ្នែកគ្រប់គ្រង (ស៊ីអាយអាយអឹម)
រុក្ខវិថី ២១ អាកាដេមីយាស, ប្រអប់សំបុត្រលេខ ២០៣៧៨
២១៥១ អាឡង់ជៀ, នីកូសៀ, សាយប្រឺស

កម្មវិធីសិក្សា៖

ស៊ីអាយអាយអឹមផ្តល់កម្មវិធីសិក្សាដូចខាងក្រោម៖

  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
  • អនុបណ្ឌិតគ្រប់គ្រងផ្នែកសាធារណៈ
  • កម្មវិធីអនុបណ្ឌិតវិទ្យាសាស្ត្រ៖
  • អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគ្រប់គ្រង
  • អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកហិរញវត្ថុ និងធនាគារ
  •  អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអង្គការ


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)

 
ពត៌មានលំអិត »

មហាវិទ្យាល័យ ស៊ីឌីអេ

មហាវិទ្យាល័យស៊ីឌីអេ

កម្មវិធីសិក្សា៖

  • ភាសាអង់គ្លេស
  • បរិញ្ញាប័ត្រផ្នែកពាណិជ្ជកម្ម
  • អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម

ព័ត៌មានបន្ថែម សូមទាក់ទងមកការិយាល័យក្នុងស្រុកក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)

 
ពត៌មានលំអិត »

មហាវិទ្យាល័យឡាណាកា

 មហាវិទ្យាល័យឡាណាកា

៧៥ មេមិតអាលី, ៦០២៦ ប្រអប់សំបុត្រលេខ ៤២៨៦៣

ឡាណាកា សាយប្រឺស

កម្មវិធីសិក្សា៖

- កម្មវិធីភាសាអង់គ្លេស

- សញ្ញាប័ត្រក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងភ្នាក់ងារតំណាងតំបន់ក្រុមហ៊ុន អិល ខេ អិន

 
ពត៌មានលំអិត »

មហាវិទ្យាល័យអឹមខេស៊ីឡាណាកា

មហាវិទ្យាល័យអឹមខេស៊ីឡាណាកា

២៥អាឆ, រុក្ខវិថីម៉ាការូ៣,

ប្រអប់សំបុត្រលេខ ៤០៨៣០, ឡាណាកា​ ៦៣០៨, សាយប្រឺស

 
ពត៌មានលំអិត »