សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

បារាំង

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណងដើម្បីផ្តល់ប្រឺក្សាយោបល់ផ្នែកអប់រំ

នៅក្រៅប្រទេស ទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស 

នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស,

អៀកឡង់, ចិន, ឥណ្ឌា, អុីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្បាញ, បារាំង, អាលឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង បារាំង

ប៉ារីស

ទីក្រុង ប៉ារីស ជាទីក្រុងប្រណិត និងឆើតឆាយបំផុតនៅក្នុងពិភពលោក ជារចនាបថតំណាងទ្វីប អឺរ៉ុប ។ យើងអាចទស្សនាទីក្រុងទាំងមូលពីលើកំពូលប៉ម Eiffel Tower, ហាងនៅក្នុងស្រុក Marais, ដើរលំហែរ កាយតាមដងផ្លូវ Champs Elysées និងបរិភោគអាហារពេលល្ងាចនៅភោជនីយដ្ឋានតូចៗ ដែលមានពន្លឺភ្លើង ។ សាលារៀនយើងមានសម្រស់ឆើតឆាយ ហើយស្ថិតក្នុងតំបន់ដ៏រស់រវើកតាមដងមហាវិថី Les Grand Boulevards ជាសាលាដែលសិស្សអាចសិក្សាពីវប្បធម៌, របៀបរបបរស់នៅ និងប្រវត្តិសាស្ត្ររបស់បារាំង ។

 

នីស

ទីក្រុងរម្មណីយដ្ឋានសំរាកលំហែកាយមួយនេះ មានឆ្នេរសមុទ្រមេឌីទែរ៉ាណេ French Riviera ល្បីល្បាញដោយសារ មេឃមានពន្លឺព្រះអាទិត្យ, ទឹកពណ៌ខៀវស្រងាត់, ហាងលក់សំលៀកបំពាក់និងគ្រឿងអលង្ការស្អាតៗ និងម្ហូបបែបវប្បធម៌ អ្នកសមុទ្រមេឌីទែរ៉ាណេមានរស់ជាតិឆ្ងុយឆ្ងាញ់ ។ រីករាយជាមួយនិងអាកាសធាតុបរិសុទ្ធ ខណះពេលអ្នកដើរតាម ទីលំហែរសាធារណៈ Promenade des Anglais ។ សាលារៀន EF នីស មានទីតាំងល្អបំផុត យើងដើរតែបន្តិចដល់មាត់ឆ្នេរសមុទ្រ រឺ ហាងលក់ទំនិញ និងតៀមកាហ្វេកណ្តាលវាលតាមដងផ្លូវ Rue de France ។