បង្កើតឡើងតាំងពីឆ្នាំ ២០០៣ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានផ្តល់សេវាពិគ្រោះយោបល់សិក្សានៅក្រៅប្រទេសជូនសិស្សានុសិស្សពីកំរិតវិទ្យាល័យដល់កំរិតឧត្តមសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំណែនាំសិស្សអំពីការដាក់ពាក្យទៅសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ រហូតទទួលបានលិខិតចូលរៀន ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំទិដ្ឋាការសិក្សា ។ ក្រុមហ៊ុនយើងខ្ញុំក៏មានការណែនាំមុនចេញដំណើរផងដែរចំពោះសិស្សដែលទទួលបានទិដ្ឋាការហើយ ។

ប៉ារីស


ទីក្រុង ប៉ារីស ជាទីក្រុងប្រណិត និងឆើតឆាយបំផុតនៅក្នុងពិភពលោក ជារចនាបថតំណាងទ្វីប អឺរ៉ុប ។ យើងអាចទស្សនាទីក្រុងទាំងមូលពីលើកំពូលប៉ម Eiffel Tower, ហាងនៅក្នុងស្រុក Marais, ដើរលំហែរ កាយតាមដងផ្លូវ Champs Elysées និងបរិភោគអាហារពេលល្ងាចនៅភោជនីយដ្ឋានតូចៗ ដែលមានពន្លឺភ្លើង ។ សាលារៀនយើងមានសម្រស់ឆើតឆាយ ហើយស្ថិតក្នុងតំបន់ដ៏រស់រវើកតាមដងមហាវិថី Les Grand Boulevards ជាសាលាដែលសិស្សអាចសិក្សាពីវប្បធម៌, របៀបរបបរស់នៅ និងប្រវត្តិសាស្ត្ររបស់បារាំង ។

សាលានៅក្នុង ប៉ារីស

សាលាភាសាអន្តរជាតិ EF

សាលាភាសាអន្តរជាតិ EF

ទីតាំងទីក្រុង ប៉ារីស

កម្មវិធីសិក្សា
. កម្មវិធីថ្នាក់ភាសារយៈពេលខ្លី
. កម្មវិធីភាសាទូទៅ
. វគ្គត្រៀមប្រលងយក DELF, DALF, វិញ្ញាបនប័ត្រភាសាពលរដ្ឋអ៊ឺរុប
. មជ្ឍមណ្ឌលភាសា 2 ប្រទេសខុសៗគ្នា
. កម្មវិធីសិក្សា 2 រឺ 3 ភាសាក្នុងប្រទេសដោយឡែកក្នុងរយៈពេល៩ខែ
. កម្មវិធីចុះអនុវត្តន៍ការងារ
. ទេសចរណ៍, គ្រប់គ្រងវប្បធម៌, ផ្គត់ផ្គងម្ហូបអាហារ
. ថ្នាក់ SPIN class examples:
. ស្រាបារាំង និងការធ្វើម្ហូប, វប្បធម៌បលរដ្ឋទីក្រុងប៉ារីស, ភាសាបារាំងអាជីវកម្មភាពយន្ត

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងភ្នាក់ងាតំណាងតំបន់របស់អ្នកក្រុមហ៊ុន LKN Cambodia Co Ltd

 
ពត៌មានលំអិត »