សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

​អាឡឺម៉ង់

ក្រុមហ៊ុន អិល ខេ អិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះក្នុងគោលបំណងដើម្បីផ្តល់ប្រឺក្សាយោបល់ផ្នែកអប់រំ

នៅក្រៅប្រទេស ទៅដល់មាតាបិតាសិស្ស និងសិស្ស-និស្សិត ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស 

នៅក្នុងប្រទេសផ្សេងៗដូចជា៖ ប្រទេសប្រទេសអូស្ត្រាលី, កាណាដា, ម៉ាឡេស៊ី, ​សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាយប្រឺស,

អៀកឡង់, ចិន, ឥណ្ឌា, អុីតាលី, កូរ៉េ, ញូស្ស៊ីឡែន, សឹង្ហបូរី, អេស្បាញ, បារាំង, អាលឺម៉ង់, ស្វុីស ។

ទីក្រុងស្សិតក្នុង ​អាឡឺម៉ង់

មូនិក

ទីក្រុងមូនិចមិនត្រឹមតែជាមជ្ឈមណ្ឌលវប្បធម៌ពោរពេញដោយសារមន្ទីរ, សាលវិចិត្រសិល្បៈ និងរោងមហោស្របលំដាប់ ពិភពលោកប៉ុណ្ណោះទេ តែថែមទាំងជាទីក្រុងមួយល្អឥតខ្ចោះទៀតផងដើម្បីរៀនភាសាអាឡឺម៉ង់  ។  សិស្សអាចនិយាយ លេងជាមួយពលរដ្ឋ បាវ៉ារៀ នៅក្នុងបៀរហ្គាឌិន រឺបរិភោគអាហារក្រៅផ្ទះជាមួយមិត្តភ័ក្ត្រ នៅក្នុងឧទ្យាន Englischer Garten ។ នៅពេលទំនេរ សិស្សអាចទៅជឹះស្គីនៅលើភ្នំ អាល់ រឺទស្សនាប្រាសាទ ញូស៊្វាន់ស្តេន ។ សាលារៀនរបស់យើងមានទីតាំង នៅចំកណ្តាលស្រុក Altstadt-Lehel ជាមជ្ឍមណ្ឌលកាលពីមជ្ឈឹមសម័យចាស់របស់ទីក្រុងនេះ ។

 

ប៊ឺលីន

ការសិក្សានៅក្នុងប៊ីលីន មានការរីកចំរើនគួ​រកត់សំគាល់ជាខ្លាំងមានចាប់ពីបឋមសិក្សារហូតដល់មហាវិទ្យាល័យ។
ប៊ីលីន មានសាលារដ្ឋនិងមានសាលាឯកជន ដែលកំពុងដំណើការជារៀងរាល់ឆ្នាំ។ ប្រទេសអាល្លឺម៉ង​ មានទីក្រុង
ជាច្រើនដែលកំពុងអភិវឌ្ឍន៏ជាខ្លាំង ក្នុងនោះមានទីក្រុងប៊ីលីនដែលមានប្រជាជននៅលើពិភពលោកបានធ្លាប់ស្គាល់។
សាកលវិទ្យាល័យនៅក្នុងទីក្រុងប៊ីលីន មានសាលារៀនធំ៣ ដែលលី្បឈ្មោះមានដូចជា៖ សាកលវិទ្យាល័យហាំបូល
ដែលមានសិស្សប្រហែល ៣៥,០០០នាក់, សាកលវិទ្យាល័យហ្វ្រី ប្រហែលមានសិស្សចំនួន ៣៥,០០០នាក់,​
សាកលវិទ្យាល័យ ប៊ីលីន ប្រហែលមាន​ ៣០,០០០, និង សាកលវិទ្យាល័យ​ ដឺគុណ​ មានប្រហែល ៤,៣០០នាក់។

 

កូឡូញ

កូឡូញ ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេទាំងបួននៅប្រទេសអាល្លឺមង់មានដូចជា ទីក្រុងប៊ីលីន,​ ទីក្រុងហែមបឺគ,​ ទីក្រុងមិនិច។
សាកលវិទ្យាល័យជាច្រើនកំពុងរីកដុះដាលជាច្រើន ក្នុងនោះមានសាលាមួយដែលមានកេរ្ត៏ឈ្មោះល្បីជាយូមកហើយនោះគឺ
សាកលវិទ្យាល័យ កូឡូញ ដែលបានចាប់កំណើតតាំងពីឆ្នាំ ១៣៨៨ ហើយជាសាលាមានវ័យចំណាស់ជាងគេ។
កូឡូញ មានការបង្រៀនដូចជា បចេ្ចកវិទ្យា ហើយដែលល្បីពេញអឺរ៉ុបនោះគឺ ផ្នែករបាំ និងតន្រ្តី។
តាមកាស្ទង់ កូឡូញ មានសិស្សប្រហែលជា ៧២,០០០នាក់។

 

រ៉ាដូស្សែល

រ៉ាដូហ្សែល ជាទីក្រុងមួយដែលមានស្ទឹងប្រវែងប្រហែល ១៨km ហូរដល់​​ ទីក្រុង កណស្តេន ដែលជាទីក្រុង
ធំជាងគេជាប់លំដាប់ថ្នាក់ទី​៣ ក្នុងប្រទេសអាល្លឺម៉ង់។ ទីក្រុងនេះមានកេរ្ត៏ឈ្មោះល្បីខាង​ទីក្រុងស្អាតមានផាសុខភាព
និង​ មានផ្លូវរថភ្លើង ដ៏អស្ចារ្យ ដែលនៅឆ្នាំ១៩៩០ រ៉ាដូហ្សែល ត្រូវបានគេហៅថា ទីក្រុងសំរស់ នៃប្រទេស
អាល្លឺម៉ង់។ គួកត់សំគាល់ ប្រជាជនសរ៉ុប ៣១,០២៤ ក្នុងឆ្នាំ២០១១ ផ្ទៃដី​ ៥៨.៥៨គីឡូម៉ែត្រការ៉េ។
ចំណែកសាលារៀនវិញ មានចាប់ពីសាលាបឋម រហូតដល់សាកលវិទ្យាល័យ គុណភាពការសិក្សាមានស្តង់ដា បូកផ្សំជាមួយទីក្រុងដ៏ស្រស់
ត្រកាលទៀត ធ្វើអោយសិស្សមានការសិក្សាឆាប់ចេះ ឆាប់យល់ មានកន្លែងលំហែកាយ កន្លែងដើរលេង គួអោយចាប់អារម្មណ៏។